Posts

Mebendazole

Image
  Mebendazole មានប្រសិទ្ធភាពប្រឆាំងនឹងព្រូនទំពក់ ព្រូនរំពាត់សេះ ព្រូនមូល និងអៀន។ វាអាចមានប្រសិទ្ធភាពខ្លះប្រឆាំងនឹងព្រូន ព្រូន trichinosis ប៉ុន្តែមិនមែនជាថ្នាំល្អបំផុតនោះទេ។ ថ្វីបើផលរំខានមិនសូវជាមានញឹកញាប់ក៏ដោយ ក៏អាចមានការឈឺចាប់ក្នុងពោះវៀនខ្លះ ឬរាក បើអ្នកជំងឺមានព្រូនយ៉ាងច្រើន។ សំខាន់ ជៀសវាងប្រើប្រាស់ថ្នាំ mebendazole ក្នុងអំឡុងពេល ៣ខែដំបូងនៃផ្ទៃពោះ គឺក្នុងពេលដែលវាអាចបង្ក គ្រោះថ្នាក់ដល់ទារកដែលកំពុងលូតលាស់។ កុំផ្តល់ឲ្យកុមារអាយុតិចជាង ១ឆ្នាំ។ វិធីប្រើប្រាស់ សម្រាប់អៀន អាយុ ១ឆ្នាំដល់ពេញវ័យ ៖ ផ្តល់ចំនួន ១០០ mg, មួយដងតាមមាត់។ ផ្តល់ឡើងវិញនៅ ២សប្តាហ៍ក្រោយ បើចាំបាច់។ សម្រាប់ព្រូនមូល (ascaris), ព្រូនរំពាត់សេះ (trichuris) និងព្រូនទំពក់ អាយុ ១ឆ្នាំ ដល់ពេញវ័យ ៖ ផ្តល់ចំនួន ១០០ mg, មួយថ្ងៃ ២ដង រយៈពេល ៣ថ្ងៃ (សរុប ៦គ្រាប់)។ ឬ ផ្តល់គ្រាប់ ៥០០ mg មួយគ្រាប់, តែមួយដងប៉ុណ្ណោះ។ ដើម្បីបង្ការព្រូនមូល ក្នុងតំបន់ដែលសម្បូរព្រូននេះ អាយុ ១ឆ្នាំ ដល់ពេញវ័យ ៖ ផ្តល់ចំនួន ៥០០ mg, រៀងរាល់ ៤ ទៅ ៦ខែ។ សម្រាប់ព្រូនរំពាត់សេះ (ព្រូន trichinosis) អាយុ ១ឆ្នាំ ដល់ពេញវ័យ ៖ ផ្តល់ចំនួន ២០០ ទៅ ៤០០ mg, មួយថ្ងៃ ៣ដង។ បន្ទាប់មកផ្តល់ចំ...

Acemetacin

Image
  Acemetacin * ប្រភេទឳសថបញ្ជុះកម្តៅ/បំបាត់ការឈឺចាប់/បំបាត់ការរលាក ឳសថបំបាត់ការលាកមិនស្តេរ៉ូអុីត ប្រសិទ្ធភាពព្យាបាល - បំបាត់ការរលាក​ នឹង ការរលាក នៅក្នុងជម្ងឺដូចជា​ ៖ ជម្ងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis)ជម្ងឺរលាកសន្លាក់ប្រែប្រួល(Osteoarthritis)ជម្ងឺឈឺចង្កេះ រលាកជុំវិញសន្លាក់ស្មារ បណ្តុំរោគសញ្ញាស្មានិងដៃ - បំបាត់អាការះរលាកនិងហើមក្រោយពេលវះកាត់ឫរបួស - បំបាត់អាការះក្តៅខ្លួននិងការឈឺចាប់កើតមាននៅក្នុងជម្ងឺរលាកផ្លូវដង្ហើមផ្នែកខាងលើលក្ខណះស្រួចស្រាវ ( រួមទាំងជម្ងឺរលាកសួតស្រួចស្រាវ) កម្រឹតប្រើប្រាស់ * ថ្នាំលេប - បំបាត់ការរលាក ឈឺចាប់ ឈឺចង្កេះ រលាកជុំវិញសន្លាក់ស្មារ​ បណ្តុំរោគសញ្ញាកស្មារនិងដៃ នៅក្រោយពេលវះកាត់ និងរបួស ។ ( មនុស្សពេញវ័យ ៖ លេប១ដង ៣០mg, ១ថ្ងៃ៣ទៅ៤ដង ។ អាចបង្កើនកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រឹតអតិបរិមាប្រើក្នុងមួយថ្ងៃគឺ 180mg - បំបាត់អាការះក្តៅខ្លួន​ ឈឺចាប់ ។ ( មនុស្សពេញវ័យ​ន ៖. លេប១ដង. ៣០mg នៅពេលមានអាការះ។ អាចបង្កើនឫបន្ថយកម្រឹតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ ជាទូទៅ អាចប្រើត្រឹម ២ ដងក្នុង ១ ថ្ងៃ ដោយកម្រឹតអតិបរិមា ប្រើក្នុងមួយថ្ងៃគឺ​ 90mg ។ គួរជៀសវ...

ថ្នាំគ្រាប់ Clamoxyl

Image
  ថ្នាំគ្រាប់ Clamoxyl គឺជាប្រភេទអង់ទីបីយ៉ូទិចមួយប្រភេទដែលស្ថិតក្នុងក្រុម Aminopenicillin របស់ Beta-lactam។ ថ្នាំនេះត្រូវបានគ្រូពេទ្យប្រើសម្រាប់ព្យាបាលការបង្ករោគដោយសារបាក់តេរីណាដែលសង់ស៊ីបនឹងវា។ ចំពោះមនុស្សធំ វាក៏ត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលជំងឺដំបៅក្រពះ ឬពោះវៀនដែរ។ ថ្នាំ Clamoxyl មានចំណុះ ៥០០មីលីក្រាម។ កម្រិតនៃការប្រើប្រាស់ ចំពោះកម្រិតនៃការប្រើប្រាស់វាអាស្រ័យទៅលើស្ថានភាពនៃការព្យាបាលនីមួយៗ ប៉ុន្តែជាញឹកញ៉ាប់គឺ ៖ មនុស្សធំ៖ ពី ១ក្រាម ទៅ ៦ក្រាម ក្នុងរយៈពេល ២៤ម៉ោង កូនក្មេង៖ ពី ២៥ ទៅ ១៥០មីលីក្រាមក្នុងមួយគីឡូក្រាមក្នុងរយៈពេល ២៤ម៉ោង។ ស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន បើករណីចាំបាច់ ថ្នាំនេះអាចប្រើក្នុងពេលមានផ្ទៃពោះបាន។ អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យ ឬឱសថការីជានិច្ចមុនពេលប្រើថ្នាំគ្រប់ប្រភេទបើសិនជាអ្នកមានផ្ទៃពោះ។ ចំពោះស្ត្រីបំបៅដោះកូនប្រហែលជាអាចប្រើថ្នាំនេះបានដែឬ។ តែបើសិនជាបំបៅដោះកូនហើយ កូនទៅជាមានបញ្ហាដូចជា រាគ, រមាស់ស្បែក, ជំងឺផ្សិត Candida ចូរប្រាប់ដល់គ្រូពេទ្យភា្លម ហើយគាត់នឹងប្រាប់អ្នកនូវអ្វីដែលអ្នកអាចធ្វើបាន ព្រោះផលរំខានទាំងនេះប្រហែលជាបណ្តាលមកពីថ្នាំ។ អ្នកក៏គួរតែពិគ្រោះជាមួយគ្រូពេទ្យ ឬឱស...

ជំងឺមុខក្រហម (Rosacea)

Image
  ជំងឺមុខក្រហម (Rosacea) 🔹  តើជំងឺមុខក្រហមជាអ្វី ? 🔓  ជំងឺមុខក្រហម ជាជំងឺសើស្បែកដែលមានលក្ខណៈរ៉ាំរ៉ៃមួយប្រភេទ ដែលបណ្តាលអោយស្បែកមុខឡើងទៅជាក្រហម កន្ទួលក្រហម រឺកន្ទួលមានខ្ទុះ និងមានសណ្ឋានប្រហាក់ប្រហែលទៅនឹងជំងឺមុនដែរ។ 🔹  តើកត្តាអ្វីខ្លះដែលងាយអោយកើតជំងឺនេះ ? 🔓  កត្តាដែលងាយអោយកើតជំងឺនេះរួមមាន៖ ១. ភាពមិនធម្មតារបស់សសៃឈាមពីកំណើត ២. ការត្រូវកំដៅថ្ងៃដោយមិនបានការពារ ៣. កត្តាចំណីអាហារ (ហឹរខ្លាំង ក្តៅខ្លាំង គ្រឿងស្រវឹង) ៤. ការរស់នៅកន្លែងដែលមានស៊ីតុណ្ហភាពក្តៅ រឺត្រជាក់ខ្លាំងពេក ៥. ការប្រើប្រាស់ Steroid លាបកំរឹតខ្លាំង រឺសារធាតុដែលងាយអោយស្បែករលាក ៦. តំណពូជ ៧. មេរោគ និង ស្រ្តេស ជាដើម។ 🔹  តើជំងឺមុខក្រហមបែងចែកជាប៉ុន្មានប្រភេទ និង មានរោគសញ្ញាដូចម្តេច ? 🔓  ជំងឺនេះចែកចេញជា ៤ប្រភេទ ហើយមានរោគសញ្ញាដូចខាងក្រោម៖ - ប្រភេទទី ១ : Erythematotelangectatic Rosacea (មុខឡើងក្រហម ក្រហាយ និងមានសសៃឈាមតូចៗ) - ប្រភេទទី២ : Papuulopustular Rosacea (មុខឡើងក្រហម រួមជាមួយនឹងវត្តមានកន្ទួលក្រហម រឺមានខ្ទុះ) - ប្រភេទទី៣ : Phymatous Rosacea ( មុខឡើងក្រហម ហើយស្បែកឡើងក្រាស់ខុសពីធម្មតានៅត្រង់ច្រមុះ ត...

#ឡេ << Lotion >>

Image
  # ឡេ   << Lotion >> 1/ ឡេ ជាសារធាតុអន្ធិលៗរាវសំរាប់លាបលើស្បែក ខុសពី គ្រីម(Cream) រឺ ជេល(gel) ដែលខាប់ជាងឡេ ។ 2/ ក្នុងឡេមានសារធាតុលាយជាច្រើន អាចជាសារធាតុបុរាណ រឺ វេជ្ជសាស្រ្ត ដែលបង្ហាញលើឡេ កាលបរិច្ឆេទផលិត និង ផុតកំនត់ដែលទទួលស្គាល់ត្រឹមត្រូវ 3/ ក្នុងការប្រើប្រាស់ឡេ គួរយល់ដឹងពី សារធាតុ ក្បូនខ្នាតរបស់ឡេ តើប្រើសំរាប់អ្វី រយៈពេលប្រើ និង អ្នកដែលមិនអាចប្រើប្រាស់បានផងដែរ 4/ ផលប៉ះពាល់នៃការប្រើប្រាស់មិនត្រឹមត្រូវ៖ - រយៈពេលខ្លី >>> ប៉ះពាល់ស្បែកផ្ទាល់ , ជាំស្បែក រឺ មុខ >>> ប្រតិកម្មស្បែក រលាកស្បែកខ្លាំង >>> អាចសន្លប់ បើបរិមាណច្រើននៃជាតិឡេ -រយៈពេលវែង >>> ប៉ះពាល់សរីរាង្គក្នុង ពុលថ្លើម តំរងនោម >>> មហារីក ករណីប្រើយូរឆ្នាំ ចំពោះសារជាតិ ឡេណាមាន Nitrosamine ខ្ពស់ >>> បំរែបំរួលអរម៉ូនស្បែក( Melanocytes ) ៖ចំនាំ៖ ស្រ្តីមានផ្ទៃពោះ រឺ បំរុងយកកូន រឺ បំបៅដោះកូន គួរគប្បីពិភាក្សាជាមួយវេជ្ជបណ្ឌិត មុននឹងប្រើឡេណាមួយ ជៀសវាង ផលប៉ះពាល់លើទារកដោយចៃដន្យ

តើអ្វីជាជំងឺឬសដូងបាត (Hemorrhoid)?

Image
  តើអ្វីជាជំងឺឬសដូងបាត (Hemorrhoid)? មនុស្សគ្រប់រូបសុទ្ធតែមានបណ្ដាញសរសៃឈាម​តូចៗដូចជា អាកទែរ និង​វ៉ែនដែល​ប្រទាក់​ក្រឡាគ្នា ដែល​បង្កើត​ជាបណ្ដាញ​សរសៃឈាមនៅក្នុង​បាតឬទ្វារលាមក។​ ក៏ប៉ុន្តែនៅពេលដែលបណ្ដាញសរសៃឈាម​តូចៗនោះទទួលរងសំពាធជាប្រចាំដោយសារតែការខំប្រឹងបន្ទោរបង់លាមក ក៏បណ្ដាលឱ្យសរសៃឈាមតូចៗរីកប៉ោងធំឡើងៗ​ធ្វើឱ្យមានធ្លាក់ឈាម និងការស្រុតចុះនៃសាច់សរសៃឈាម ទើបគេសន្និដ្ឋានថា ឬសដូងបាតកំពុងតែមានបញ្ហា ឬកើតមានជំងឺឬសដូងបាត។ មូលហេតុ មានមូលហេតុជាច្រើនធ្វើឱ្យយើងកើតជំងឺឬសដូងបាត តែគេកត់សម្គាល់ឃើញថា មានហេតុផល ២ យ៉ាងសំខាន់ៗគឺ៖ - កើនឡើងសម្ពាធក្នុងពោះ​ (increase intra-abdominal pressure) ដែលជាហេតុធ្វើអោយមានរីកធំនៃសរសៃឈាមបាត ○ នៅពេលដែលអ្នកមានការលំបាកខ្លាំងក្នុងពេលបន្ទោរបង់ម្ដងៗដូចជាក្ដៀនពេក ឬទល់លាមក ហើយមានអារម្មណ៍ថាបន្ទោរបង់មិនអស់ ទើបត្រូវចំណាយពេលអង្គុយយូរដើម្បីខំប្រឹងបញ្ចេញលាមកមកក្រៅ ○ ការអង្គុយូរ ○ ការកណ្ដាស់ ○ ប្រឹងបញ្ចេញកំលាំង ○ អំឡុងពេលឆ្លងទន្លេ ○ មិនបានហាត់ប្រាណ ○ Abnormally high tension of the internal sphincter muscle ○ Portal hypertension - មនុស្សមានវ័យចំណាស់ នៅពេលដែលយើងមានវ័យកាន់តែចំណាស់ចាប់ពី ៥០ ឬ ៦...

#តើការបន្តោងសេរ៉ូមមានវីតាមីន ជាការចាំបាច់ដែរឬទេ?

Image
  # តើការបន្តោងសេរ៉ូមមានវីតាមីន   ជាការចាំបាច់ដែរឬទេ? Is intravenous vitamin infusion beneficial? នៅក្នុងប្រទេសជាច្រើន ការយកទឹកសេរ៉ូមដែលគេលាយថ្នាំវីតាមីនឲ្យមានពណ៌លឿងៗ បន្តោងតាមសរសៃឈាមវ៉ែនរបស់អ្នកជំងឺ មានប្រជាប្រីយភាពយ៉ាងខ្លាំងក្នុងចំណោមអតិថិជនខ្លះដែលមិនសូវយល់ដឹងនិងក្នុងចំណោមគ្រូពេទ្យខ្លះដែលមិនសូវខ្វល់អំពីក្រមសីលធម៌វិជ្ជាជីវ:។ មិនទាន់មានភស្តុតាងណាបង្ហាញឲ្យឃើញ អំពីផលប្រយោជន៍នៃការបញ្ចូលវីតាមីន តាមការបន្តោងទឹកសេរ៉ូមនៅឡើយ។ ផ្ទុយទៅវិញ មានភ័ស្តុតាងជាច្រើនអំពីគ្រោះថ្នាក់ដែលវាបានបង្ក។ តើមានហានិភ័យអ្វីខ្លះដែលអាចកើតឡើង ជាមួយនឹងការបន្តោងទឹកសេរ៉ូមដែលមានលាយវីតាមីន ដោយគ្មានការចាំបាច់? អ្នកស្រីវេជ្ជបណ្ឌិត Sophie Medlin ដែលធ្លាប់ធ្វើការជាអ្នកជំនាញផ្នែកអាហាររូបត្ថម្ភនិងជាសាស្ត្រាចារ្យផ្នែកអាហាររូបត្ថម្ភនិងរបបអាហារនៅសាកលវិទ្យាល័យ King's College London បាននិយាយថា “តាមក្បួនវេជ្ជសាស្ត្រ យើងមិនត្រូវបញ្ចូលអ្វីតាមសរសៃឈាមឡើយបើមិនមានការចាំបាច់បំផុត”។ វាមិនមានការចាំបាច់ក្នុងការផ្តល់សារជាតិបំប៉នតាមសរសៃឈាមក្នុងករណីណាក៏ដោយ ក្រៅពីករណីនៃការវះកាត់ពោះវៀន ព្រោះវាមានហានិភ័យខ្ពស់។ ជាទូទៅ តាមក្បួនវេជ្ជសាស្ត្រ មុននឹ...