តើអ្វីជាជំងឺឬសដូងបាត (Hemorrhoid)?

 តើអ្វីជាជំងឺឬសដូងបាត (Hemorrhoid)?

មនុស្សគ្រប់រូបសុទ្ធតែមានបណ្ដាញសរសៃឈាម​តូចៗដូចជា អាកទែរ និង​វ៉ែនដែល​ប្រទាក់​ក្រឡាគ្នា ដែល​បង្កើត​ជាបណ្ដាញ​សរសៃឈាមនៅក្នុង​បាតឬទ្វារលាមក។​ ក៏ប៉ុន្តែនៅពេលដែលបណ្ដាញសរសៃឈាម​តូចៗនោះទទួលរងសំពាធជាប្រចាំដោយសារតែការខំប្រឹងបន្ទោរបង់លាមក ក៏បណ្ដាលឱ្យសរសៃឈាមតូចៗរីកប៉ោងធំឡើងៗ​ធ្វើឱ្យមានធ្លាក់ឈាម និងការស្រុតចុះនៃសាច់សរសៃឈាម ទើបគេសន្និដ្ឋានថា ឬសដូងបាតកំពុងតែមានបញ្ហា ឬកើតមានជំងឺឬសដូងបាត។



មូលហេតុ
មានមូលហេតុជាច្រើនធ្វើឱ្យយើងកើតជំងឺឬសដូងបាត តែគេកត់សម្គាល់ឃើញថា មានហេតុផល ២ យ៉ាងសំខាន់ៗគឺ៖
- កើនឡើងសម្ពាធក្នុងពោះ​ (increase intra-abdominal pressure) ដែលជាហេតុធ្វើអោយមានរីកធំនៃសរសៃឈាមបាត
○ នៅពេលដែលអ្នកមានការលំបាកខ្លាំងក្នុងពេលបន្ទោរបង់ម្ដងៗដូចជាក្ដៀនពេក ឬទល់លាមក ហើយមានអារម្មណ៍ថាបន្ទោរបង់មិនអស់ ទើបត្រូវចំណាយពេលអង្គុយយូរដើម្បីខំប្រឹងបញ្ចេញលាមកមកក្រៅ
○ ការអង្គុយូរ
○ ការកណ្ដាស់
○ ប្រឹងបញ្ចេញកំលាំង
○ អំឡុងពេលឆ្លងទន្លេ
○ មិនបានហាត់ប្រាណ
○ Abnormally high tension of the internal sphincter muscle
○ Portal hypertension
- មនុស្សមានវ័យចំណាស់ នៅពេលដែលយើងមានវ័យកាន់តែចំណាស់ចាប់ពី ៥០ ឬ ៦០ ឆ្នាំឡើងទៅ នោះសាច់នៅត្រង់រន្ធគូទយារ ហើយងាយធ្លាក់រាល់ពេលខំប្រឹងបន្ទោរបង់

រោគសញ្ញា
- រាល់ពេលបន្ទោរបង់មានធ្លាក់​ឈាម​ក្រហម​ស្រស់
- រាល់ពេលបន្ទោរបង់មាន​ស្រុតសាច់​អ្វីធ្លាក់​ចេញមក​នៅខាង​ក្រៅទ្វារ​លាមក តែពេលខ្លះឈប់ប្រឹងបន្ទោរបង់សាច់ដែលស្រុតនោះក៏លិបចូលទៅក្នុងវិញ។
- អ្នកជំងឺមានអាការង​ងឹតមុខ ដោយសារតែធ្លាក់ឈាមច្រើនពេករាល់ពេលបន្ទោសបង់ តែទោះជាយ៉ាងណារោគសញ្ញានេះកម្រកើតមានណាស់។
- អ្នកជំងឺមានអារម្មណ៍ថាមានដុំអ្វីមួយ នៅទ្វារបាត ហើយមានការឈឺចាប់ខ្លាំង ជួនកាល អាចមានឈាមហូរនៅពេលដែលមានការដាច់រលាត់ នៃសសៃរឈាម
- បន្ទោរបង់មានលាមកសំប៉ែត
- បន្ទោរបង់ហើយ មានអារម្មណ៍ថាបន្ទោរបង់មិនអស់
- រមាស់ទ្វារធំ
- លាមកមកទន់ តែពិបាកបត់ជើង
- មានអារម្មណ៍ថាមានរបស់ចំឡែកនៅក្នុងរន្ធគូថ
ជំងឺឬសដូងបាតខាងក្នុងគឺមានចែកចេញាជា ៤ដំណាក់កាល
- ទី១: ស្ថិតនៅក្នុងក្រសាលគូថ (មិនមានលានធ្លាក់ចេញមកក្រៅ)
- ទី២: ធ្លាក់ចេញចុះបន្តិច ហើយអាចខំប្រឹងខ្ជឹបចូលទៅវិញដោយខ្លួនឯងបានក្រោយពេលបន្ទោបង់រួច
- ទី៣: ធ្លាក់ចុះផុតក្រសាលគូទចេញមកក្រៅ ហើយវាអាចចូលទៅក្នុងវិញដោយយកដៃរុញ បញ្ចូលទៅវិញ
- ទី៤: ធ្លាក់ចុះចេញផុតមកក្រៅហើយមិនចូលទៅវិញបានទេ (ទោះយកដៃទៅជួយរុញចូលក៏ដោយ) ។

ការពិនិត្យជំងឺ និង​ធ្វើរោគ​វិនិច្ឆ័យ
- ឧបករណ៍បើកមើលរន្ធគូទ (ដូច្នេះ សូមកុំខ្មាស់អៀនក្នុងការពិនិត្យរកជំងឺឬសដូងបាត)

ផលវិបាកនៃជំងឺឬសដូងបាត
បើអ្នកកើតជំងឺឬសដូងបាត ហើយមិនព្រមព្យាបាល ឬយឺតយ៉ាវក្នុងការព្យាបាល នោះជំងឺរបស់អ្នកនឹងកាន់តែធ្ងន់ធ្ងរ ហើយឬសដូងបាតកាន់តែរីកធំឡើងៗ ជាហេតុធ្វើឱ្យគ្រូពេទ្យពិបាកព្យាបាល ដូច្នេះគ្រូពេទ្យមានតែប្រើវិធីវះកាត់ដើម្បីព្យាបាល ទើបអាចជាសះស្បើយ ហេតុនេះអ្នកជំងឺនឹងត្រូវចំណាយពេលយូរក្នុងការសម្រាកព្យាបាល និងចំណាយថវិការច្រើនលើការព្យាបាល។

វិធីការពារខ្លួនពីជំងឺឬសដូងបាត
- ទទួលទានបន្លែឱ្យបានច្រើន
- បន្ទោរបង់លាមកឱ្យបានទៀងទាត់ និងកុំអង្គុយបន្ទោរបង់លាមកយូរពេក
- ហាត់ប្រាណឱ្យបានទៀងទាត់

ការព្យាបាល
ការព្យាបាលគឺយើងផ្តល់ជូនទៅតាមតំណាក់កាលនៃជំងឺដែលមានដូចជា
- តំណាក់កាលទី១ មិនតម្រូវអោយមានការព្យាបាលនោះទេដោយសារតែវាមិនស្តែងជារោគសញ្ញា និង ផលវិបាកនៅឡើយដែរ​ តែដម្រូរអោយអ្នកជំងឺញុំអាហារដែលមានជាតិ សរសៃឬ (Fiber) និង​ ទឹក អោយបានច្រើន ការហាត់ប្រាណ ជាប្រចាំអាចកាត់បន្ថយជំងឺនេះបាន ពេលបន្ទោរបង់លាមក អ្នកជំងឺមិនគួរប្រឹងខ្លាំង និង ចំណាយរយះពេលយូរ ក្នុងការបន្ទោរបង់លាមកទេម្យ៉ាង វិញទៀត គួរចៀសវាងថ្នាំទាំងទ្បាយ ដែលធ្វើអោយទល់លាមក ឬ រាគខ្លាំងពេក។​ ផ្លាស់ប្តូរទម្លាប់នៃការបន្ទោបង់លាមក
○ មិនត្រូវអង្គុយ​ក្នុងបន្ទុកទឹកលើស ៥នាទី
○ ត្រាំគូទនិងទឹកក្តៅតិចៗ
○ បើមានការឈឺចាប់ប្រើ (lidocaine) Topical or suppository Analgesia
○ បើមានការរលាកប្រើ (Hydrocortisone but no longer than 1week)
○ Topical antispasmodic agents (Nitroglycerin)
- តំណាក់កាលទី២ និង ទី៣ អាចធ្វើការព្យាបាលដោយ
○ ការចង (Elastic band ligation)​
○ ការចាក់​ (Sclerotherapy)
○ ការដុត​ (Infrared coagulation
- តំណាក់ការទី៤ គឺភាគច្រើនអាចធ្វើឡើងដោយការវះកាត់
- Arterial ligation of hemorrhoids
- Submucosal hemorrhoidectomy
- Stapled hemorrhoidopexy (only effective for internal hemorrhoids)


Comments

Popular posts from this blog

 Amylase Test

តើ triglycerides គឺជាអ្វី?

Cholesterol