Posts

Showing posts from February, 2021

Mebendazole

Image
  Mebendazole មានប្រសិទ្ធភាពប្រឆាំងនឹងព្រូនទំពក់ ព្រូនរំពាត់សេះ ព្រូនមូល និងអៀន។ វាអាចមានប្រសិទ្ធភាពខ្លះប្រឆាំងនឹងព្រូន ព្រូន trichinosis ប៉ុន្តែមិនមែនជាថ្នាំល្អបំផុតនោះទេ។ ថ្វីបើផលរំខានមិនសូវជាមានញឹកញាប់ក៏ដោយ ក៏អាចមានការឈឺចាប់ក្នុងពោះវៀនខ្លះ ឬរាក បើអ្នកជំងឺមានព្រូនយ៉ាងច្រើន។ សំខាន់ ជៀសវាងប្រើប្រាស់ថ្នាំ mebendazole ក្នុងអំឡុងពេល ៣ខែដំបូងនៃផ្ទៃពោះ គឺក្នុងពេលដែលវាអាចបង្ក គ្រោះថ្នាក់ដល់ទារកដែលកំពុងលូតលាស់។ កុំផ្តល់ឲ្យកុមារអាយុតិចជាង ១ឆ្នាំ។ វិធីប្រើប្រាស់ សម្រាប់អៀន អាយុ ១ឆ្នាំដល់ពេញវ័យ ៖ ផ្តល់ចំនួន ១០០ mg, មួយដងតាមមាត់។ ផ្តល់ឡើងវិញនៅ ២សប្តាហ៍ក្រោយ បើចាំបាច់។ សម្រាប់ព្រូនមូល (ascaris), ព្រូនរំពាត់សេះ (trichuris) និងព្រូនទំពក់ អាយុ ១ឆ្នាំ ដល់ពេញវ័យ ៖ ផ្តល់ចំនួន ១០០ mg, មួយថ្ងៃ ២ដង រយៈពេល ៣ថ្ងៃ (សរុប ៦គ្រាប់)។ ឬ ផ្តល់គ្រាប់ ៥០០ mg មួយគ្រាប់, តែមួយដងប៉ុណ្ណោះ។ ដើម្បីបង្ការព្រូនមូល ក្នុងតំបន់ដែលសម្បូរព្រូននេះ អាយុ ១ឆ្នាំ ដល់ពេញវ័យ ៖ ផ្តល់ចំនួន ៥០០ mg, រៀងរាល់ ៤ ទៅ ៦ខែ។ សម្រាប់ព្រូនរំពាត់សេះ (ព្រូន trichinosis) អាយុ ១ឆ្នាំ ដល់ពេញវ័យ ៖ ផ្តល់ចំនួន ២០០ ទៅ ៤០០ mg, មួយថ្ងៃ ៣ដង។ បន្ទាប់មកផ្តល់ចំ...

Acemetacin

Image
  Acemetacin * ប្រភេទឳសថបញ្ជុះកម្តៅ/បំបាត់ការឈឺចាប់/បំបាត់ការរលាក ឳសថបំបាត់ការលាកមិនស្តេរ៉ូអុីត ប្រសិទ្ធភាពព្យាបាល - បំបាត់ការរលាក​ នឹង ការរលាក នៅក្នុងជម្ងឺដូចជា​ ៖ ជម្ងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis)ជម្ងឺរលាកសន្លាក់ប្រែប្រួល(Osteoarthritis)ជម្ងឺឈឺចង្កេះ រលាកជុំវិញសន្លាក់ស្មារ បណ្តុំរោគសញ្ញាស្មានិងដៃ - បំបាត់អាការះរលាកនិងហើមក្រោយពេលវះកាត់ឫរបួស - បំបាត់អាការះក្តៅខ្លួននិងការឈឺចាប់កើតមាននៅក្នុងជម្ងឺរលាកផ្លូវដង្ហើមផ្នែកខាងលើលក្ខណះស្រួចស្រាវ ( រួមទាំងជម្ងឺរលាកសួតស្រួចស្រាវ) កម្រឹតប្រើប្រាស់ * ថ្នាំលេប - បំបាត់ការរលាក ឈឺចាប់ ឈឺចង្កេះ រលាកជុំវិញសន្លាក់ស្មារ​ បណ្តុំរោគសញ្ញាកស្មារនិងដៃ នៅក្រោយពេលវះកាត់ និងរបួស ។ ( មនុស្សពេញវ័យ ៖ លេប១ដង ៣០mg, ១ថ្ងៃ៣ទៅ៤ដង ។ អាចបង្កើនកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រឹតអតិបរិមាប្រើក្នុងមួយថ្ងៃគឺ 180mg - បំបាត់អាការះក្តៅខ្លួន​ ឈឺចាប់ ។ ( មនុស្សពេញវ័យ​ន ៖. លេប១ដង. ៣០mg នៅពេលមានអាការះ។ អាចបង្កើនឫបន្ថយកម្រឹតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ ជាទូទៅ អាចប្រើត្រឹម ២ ដងក្នុង ១ ថ្ងៃ ដោយកម្រឹតអតិបរិមា ប្រើក្នុងមួយថ្ងៃគឺ​ 90mg ។ គួរជៀសវ...

ថ្នាំគ្រាប់ Clamoxyl

Image
  ថ្នាំគ្រាប់ Clamoxyl គឺជាប្រភេទអង់ទីបីយ៉ូទិចមួយប្រភេទដែលស្ថិតក្នុងក្រុម Aminopenicillin របស់ Beta-lactam។ ថ្នាំនេះត្រូវបានគ្រូពេទ្យប្រើសម្រាប់ព្យាបាលការបង្ករោគដោយសារបាក់តេរីណាដែលសង់ស៊ីបនឹងវា។ ចំពោះមនុស្សធំ វាក៏ត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលជំងឺដំបៅក្រពះ ឬពោះវៀនដែរ។ ថ្នាំ Clamoxyl មានចំណុះ ៥០០មីលីក្រាម។ កម្រិតនៃការប្រើប្រាស់ ចំពោះកម្រិតនៃការប្រើប្រាស់វាអាស្រ័យទៅលើស្ថានភាពនៃការព្យាបាលនីមួយៗ ប៉ុន្តែជាញឹកញ៉ាប់គឺ ៖ មនុស្សធំ៖ ពី ១ក្រាម ទៅ ៦ក្រាម ក្នុងរយៈពេល ២៤ម៉ោង កូនក្មេង៖ ពី ២៥ ទៅ ១៥០មីលីក្រាមក្នុងមួយគីឡូក្រាមក្នុងរយៈពេល ២៤ម៉ោង។ ស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន បើករណីចាំបាច់ ថ្នាំនេះអាចប្រើក្នុងពេលមានផ្ទៃពោះបាន។ អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យ ឬឱសថការីជានិច្ចមុនពេលប្រើថ្នាំគ្រប់ប្រភេទបើសិនជាអ្នកមានផ្ទៃពោះ។ ចំពោះស្ត្រីបំបៅដោះកូនប្រហែលជាអាចប្រើថ្នាំនេះបានដែឬ។ តែបើសិនជាបំបៅដោះកូនហើយ កូនទៅជាមានបញ្ហាដូចជា រាគ, រមាស់ស្បែក, ជំងឺផ្សិត Candida ចូរប្រាប់ដល់គ្រូពេទ្យភា្លម ហើយគាត់នឹងប្រាប់អ្នកនូវអ្វីដែលអ្នកអាចធ្វើបាន ព្រោះផលរំខានទាំងនេះប្រហែលជាបណ្តាលមកពីថ្នាំ។ អ្នកក៏គួរតែពិគ្រោះជាមួយគ្រូពេទ្យ ឬឱស...