ជំងឺមុខក្រហម (Rosacea)
ជំងឺមុខក្រហម (Rosacea) 🔹 តើជំងឺមុខក្រហមជាអ្វី ? 🔓 ជំងឺមុខក្រហម ជាជំងឺសើស្បែកដែលមានលក្ខណៈរ៉ាំរ៉ៃមួយប្រភេទ ដែលបណ្តាលអោយស្បែកមុខឡើងទៅជាក្រហម កន្ទួលក្រហម រឺកន្ទួលមានខ្ទុះ និងមានសណ្ឋានប្រហាក់ប្រហែលទៅនឹងជំងឺមុនដែរ។ 🔹 តើកត្តាអ្វីខ្លះដែលងាយអោយកើតជំងឺនេះ ? 🔓 កត្តាដែលងាយអោយកើតជំងឺនេះរួមមាន៖ ១. ភាពមិនធម្មតារបស់សសៃឈាមពីកំណើត ២. ការត្រូវកំដៅថ្ងៃដោយមិនបានការពារ ៣. កត្តាចំណីអាហារ (ហឹរខ្លាំង ក្តៅខ្លាំង គ្រឿងស្រវឹង) ៤. ការរស់នៅកន្លែងដែលមានស៊ីតុណ្ហភាពក្តៅ រឺត្រជាក់ខ្លាំងពេក ៥. ការប្រើប្រាស់ Steroid លាបកំរឹតខ្លាំង រឺសារធាតុដែលងាយអោយស្បែករលាក ៦. តំណពូជ ៧. មេរោគ និង ស្រ្តេស ជាដើម។ 🔹 តើជំងឺមុខក្រហមបែងចែកជាប៉ុន្មានប្រភេទ និង មានរោគសញ្ញាដូចម្តេច ? 🔓 ជំងឺនេះចែកចេញជា ៤ប្រភេទ ហើយមានរោគសញ្ញាដូចខាងក្រោម៖ - ប្រភេទទី ១ : Erythematotelangectatic Rosacea (មុខឡើងក្រហម ក្រហាយ និងមានសសៃឈាមតូចៗ) - ប្រភេទទី២ : Papuulopustular Rosacea (មុខឡើងក្រហម រួមជាមួយនឹងវត្តមានកន្ទួលក្រហម រឺមានខ្ទុះ) - ប្រភេទទី៣ : Phymatous Rosacea ( មុខឡើងក្រហម ហើយស្បែកឡើងក្រាស់ខុសពីធម្មតានៅត្រង់ច្រមុះ ត...