ជំងឺមុខក្រហម (Rosacea)

 ជំងឺមុខក្រហម (Rosacea)

🔹 តើជំងឺមុខក្រហមជាអ្វី ?

🔓 ជំងឺមុខក្រហម ជាជំងឺសើស្បែកដែលមានលក្ខណៈរ៉ាំរ៉ៃមួយប្រភេទ ដែលបណ្តាលអោយស្បែកមុខឡើងទៅជាក្រហម កន្ទួលក្រហម រឺកន្ទួលមានខ្ទុះ និងមានសណ្ឋានប្រហាក់ប្រហែលទៅនឹងជំងឺមុនដែរ។



🔹 តើកត្តាអ្វីខ្លះដែលងាយអោយកើតជំងឺនេះ ?

🔓 កត្តាដែលងាយអោយកើតជំងឺនេះរួមមាន៖

១. ភាពមិនធម្មតារបស់សសៃឈាមពីកំណើត
២. ការត្រូវកំដៅថ្ងៃដោយមិនបានការពារ
៣. កត្តាចំណីអាហារ (ហឹរខ្លាំង ក្តៅខ្លាំង គ្រឿងស្រវឹង)
៤. ការរស់នៅកន្លែងដែលមានស៊ីតុណ្ហភាពក្តៅ រឺត្រជាក់ខ្លាំងពេក
៥. ការប្រើប្រាស់ Steroid លាបកំរឹតខ្លាំង រឺសារធាតុដែលងាយអោយស្បែករលាក
៦. តំណពូជ
៧. មេរោគ និង ស្រ្តេស ជាដើម។

🔹 តើជំងឺមុខក្រហមបែងចែកជាប៉ុន្មានប្រភេទ និង មានរោគសញ្ញាដូចម្តេច ?

🔓 ជំងឺនេះចែកចេញជា ៤ប្រភេទ ហើយមានរោគសញ្ញាដូចខាងក្រោម៖

- ប្រភេទទី ១ : Erythematotelangectatic Rosacea
(មុខឡើងក្រហម ក្រហាយ និងមានសសៃឈាមតូចៗ)

- ប្រភេទទី២ : Papuulopustular Rosacea
(មុខឡើងក្រហម រួមជាមួយនឹងវត្តមានកន្ទួលក្រហម រឺមានខ្ទុះ)

- ប្រភេទទី៣ : Phymatous Rosacea
( មុខឡើងក្រហម ហើយស្បែកឡើងក្រាស់ខុសពីធម្មតានៅត្រង់ច្រមុះ ត្រចៀកសងខាង ថ្ងាស់ ចង្កា និងមានល្ខណះជាដុំៗនៅគៀកៗគ្នា)

- ប្រភេទទី៤ : Ocular Rosacea
(ភ្នែកឡើងក្រហម រលាក ស្ងួត ក្រហាយ)

🔹តើជំងឺមុខក្រហមព្យាបាលយ៉ាងដូចម្តេច ?

🔓 ការព្យាបាលគឺត្រូវព្យាបាលជាមួយវេជ្ជបណ្ឌិតឯកទេសខាងជំងឺសើស្បែក ហើយការព្យាបាលគឺធ្វើឡើងតាមរយះការលាប រឺលេបថ្នាំ រួមជាមួយការការពារកំដៅថ្ងៃអោយបានត្រឹមត្រូវ នឹងកាត់បន្ថយកត្តាដែលនាំអោយងាយកើតជំងឺនេះផងដែរ។

Comments

Popular posts from this blog

 Amylase Test

តើ triglycerides គឺជាអ្វី?

Cholesterol