Posts

Showing posts from April, 2020

#រដូវមិនទៀង

Image
# រដូវមិនទៀង ស្រ្តីគួរតែអានអត្ថបទនេះ – រដូវ​មកមិន​ទៀង តើ​ត្រូវធ្វើ​ដូច​មេ្ត​ច​? ពេលដល់វ័យ​គ្រប់ការ ស្ដ្រី​តែងតែ​មានការ​ធ្លាក់ឈាម​រដូវ ​ជា​រៀងរាល់ខែ ដែល​ខុសពី​បុរស ​គ្មាន​ឈាមរដូវ​មកនោះទេ។ ការ​មក​រដូវ​នេះ គឺជា​លក្ខណៈ​សម្គាល់​សុខភាព​របស់​នារី​។ ហើយ​ការ​មក​រដូវ​នេះ មាន​លក្ខណៈ​ស្រដៀង​គ្នា​ទាំងអស់ គឺ​មកជា​រៀងរាល់​មួយខែ​ម្ដងៗ ក្នុង​រយៈពេល ពី​៣​ទៅ​៤​ថ្ងៃ ឬយ៉ាងយូរត្រឹមមួយ​សប្ដាហ៍​។ ✍️  ចំពោះ​ស្ដ្រី​ខ្លះ រដូវ​របស់គាត់ ​មិន​សុទ្ធតែ​មកជា​ទៀងទាត់​ ជារៀងរាល់​ខែ​ទាំងអស់​នោះទេ​។ ការ​មក​រដូវ​មិន​ទៀងទាត់​នេះ មាន​បញ្ហា​ខ្លះ ​យើង​ចាត់ទុកថា​វា​ជា​រឿង​ធម្មតា​។ ប៉ុន្ដែ​ ក៏មាន​បញ្ហា​ខ្លះទៀត ជា​រឿង​មិនមែន​ធម្មតា ដែល​បងប្អូន​ស្ដ្រី​ត្រូវ​យល់ដឹង និង​ប្រុងប្រយ័ត្ន​ចំពោះ សុខភាព​ខ្លួន​ឯង។​ ✍️  និយមន័យ រដូវ​ទៀង និង​រដូវ​មិន​ទៀង​ ជាធម្មតា​ឈាមរដូវ​ធ្លាក់​មក​រៀងរាល់ខែ។ ខួប​រដូវ ​ជា​មធ្យម ២៨​ថ្ងៃ គឺ​នៅ​ចន្លោះ​គម្លាត​ពី​២១ ទៅ​៣៥​ថ្ងៃ ហើយ​រដូវ​មាន​រយៈពេល ៣ ទៅ​៤​ថ្ងៃ​។ ឧទាហរណ៍ ស្ដ្រី​ខ្លះ​មាន​ខួប​រដូវ​២៨​ថ្ងៃ រៀងរាល់​២៨​ថ្ងៃ​គាត់​មក​រដូវម្ដង ឬ​៣០​ថ្ងៃ​មក​រដូវម្ដង​។ នៅ​ខែក្រោយ ​រដូវ​គាត់​មក​មុន​២​ថ្ងៃ ឬ​លើសព...

ដៃស្បូន

Image
ដៃស្បូន ដៃស្បូនដែលមានឈ្មោះថា Trompe de Fallope រឺ trompes uterines រឺ Oviducte រឺ Salpigx មានពីរ ដែលតចេញពីសងខាង កំពូលស្បូន ហើយនៅជិតអូរវែ ។ ដៃស្បូនមានប្រវែង ១០ ទៅ ១២ cm ចែកជា ៤ ផ្នែក : ១-portion uterine រឺ intestitielle វាតភ្ជាប់ពីស្បូន ដោយមានរន្ធទំហំប្រហែល ១ mm អោយឈ្មោះថា Ostium , វាមានប្រវែងប្រហែល ១ ទៅ ១.៥ cm នឹង មុខកាត់ ប្រហែល ០.២ ទៅ ០.៥ mm ។ ២-Isthme បន្ដពី intestitielle មានប្រវែងប្រហែល ៣ ទៅ ៤cm មុខកាត់ប្រហែល ២ ទៅ ៤ mm ជញ្ជាំងវារាងក្រាស់។ ៣-Ampoule បន្ដពី isthme ប្រវែង ៧ ទៅ ៨ cm មុខកាត់ ប្រហែល ៨ ទៅ ៩ mm មានជញ្ជាំងស្ដើង ។ ៤-infundibulum ou le pavillon ជាចុងរបស់ដៃស្បូន វាមានចលនា, វាបើកមុខទៅក្នុងប្រហោងពោះ ដែលមានរន្ធ បើកទៅក្នុងពោះទំហំ ២ ទៅ ៣ mm , pavillon ជាសរសៃ មានចំនួន ១០ ទៅ ១៥ សរសៃ នឹង ប្រវែងពី ១០ ទៅ ១៥ mm ដែល pavillon នេះវាមានមុខងារ ចាប់ កោសិកាញី ពេលចេញពីអូវែ នៅពេល Ovulation ។ # មុខងារ -ចាប់ កោសិកាញីដែលចេញពី អូរវែ -ទីកន្លែងបង្កកំណើត -ជាផ្លូវ ដឹងនាំ Spermatozoide ទៅជួបជាមួយកោសិកាញី ដើម្បីបង្កកំណើត នៅ១/៣ ខាងក្រៅរបស់ដៃស្បូន -ដឹកនាំស៊ុតក្រោយបង្កកំណើត ទៅក្នុងស្បូន ដើម្បី ក...

ស្ត្រីមានផ្ទៃពោះ មិនមែនជាអ្នកជំងឺទេ តែងាយមានជំងឺ ដែលត្រូវពិនិត្យតាមដាន ៧ ដង ក្នុង ពេលមានផ្ទៃពោះ នឹង ម្ដងទៀត ក្រោយសម្រាល ដើម្បីស្វែងរកនឹងការពារជំងឺ ។

Image
ស្ត្រីមានផ្ទៃពោះ មិនមែនជាអ្នកជំងឺទេ តែងាយមានជំងឺ ដែលត្រូវពិនិត្យតាមដាន ៧ ដង ក្នុង ពេលមានផ្ទៃពោះ នឹង ម្ដងទៀត ក្រោយសម្រាល ដើម្បីស្វែងរកនឹងការពារជំងឺ ។ -ការពិនិត្យ នឹង ពិគ្រោះ អាចធ្វើជាមួយពេទ្យទូទៅ រឺ ពិនិត្យដោយឆ្មប ករណី ស្ត្រីមានជំងឺ រឺ បញ្ហាផ្សេងៗ ទើបពិគ្រោះជាមួយគ្រូពេទ្យ រឺ ពេទ្យសម្ភពរោគស្ត្រី។ # ពិនិត្យលើកទី១  កូនអាយុ ៣ខែ រឺ (១០ ទៅ ១៥ សប្ដាហ៍) -គោលដៅសំខាន់គឺ ទីតាំងកូន ស្ថិតនៅក្នុងស្បូន រឺ ក្រៅស្បូន , ការលូតលាស់របស់កូន , អាយុកូន នឹង ថ្ងៃគ្រប់ខែ ។ -ការពិនិត្យ +ការសួរ : ប្រវត្តជំងឺ ទូទៅ , ជំងឺវះលាត់, រោគស្ត្រី នឹង សម្ភព, ជំងឺក្នុងគ្រួសារ +សញ្ញាចាញ់កូន :ចង៉ក្អួត រឺ ក្អួត ,តឹងដោះ , អស់កម្លាំង,... ។ +ពិនិត្យស្ថានភាពទូទៅ , យកសញ្ញាជីវិត, ទំងន់ ,កម្ពស់, ពិនិត្យដោះ, +មើលពោះ មានស្នាមវះរឺទេ ? +ពិនិត្យទ្វារមាស នឹង ជំវិញ : ស្មាមដាច់រហែក , ស្នាមកាត់ទ្វារ , ការលាកបង្ករោគ, ឬសដូងបាត +ពិនិត្យមាត់ស្បូន ដោយ Speculum នឹង ដោយលូកពិនិត្យ ការពិត្យបន្ថែម - ពិនិត្យរក ទឹកនោមផ្អែមពេលមានផ្ទៃពោះ, HIV, តេសជំងឺស្វាយ , ទឹកនោមផ្អែមពេលមានផ្ទៃពោះ , ពិនិត្យមាត់ស្បូនរកមហារីក -អេកូ កំណត់អាយុកូន នៅ ១១ ទៅ ១៣ សប...

ការពិនិត្យកំណត់ថាមានផ្ទៃពោះ

Image
ការពិនិត្យកំណត់ថាមានផ្ទៃពោះ Tests de grossesse ការបញ្ចាក់ថាមានផ្ទៃពោះ គឺគេស្វែងរក អ័រមូន hCG = human Chorionic Gonadotrophin ។ ការធ្វើជាក់ស្ដែង គឺគេស្វែងរក hCG ក្នុងទឹកនោម ដែលអាចរកទិញបានដោយសេរី ងាយស្រួលប្រើ ពិនិត្យដោយខ្លួនឯង មិនចាំបាច់មានវេជ្ជបញ្ជា ។ គេក៏អាចតេស រឺ ស្វែងរក hCG ក្នុងឈាមបានដែរ ដែលច្បាស់ជាង នឹង ល្អជាង តេសទឹកនោម ។ អ័រមូន hCG បញ្ចេញដោយកោសិកា trophoblaste របស់កូន ហើយបន្ទាប់មកបញ្ចេញដោយសុក ។ គេអាចតេស រឺ ស្វែងរក hCG នៅក្រោយពេលបង្កកំណើត ៧ ទៅ ៩ ថ្ងៃ រឺ ឯកសារខ្លះ អាចតេសឃើញនៅ ២ ថ្ងៃក្រោយស៊ុតកាច់សម្បុកក្នុងស្បូន ។ អ័រមូន hCG កើនឡើងរហ័សនៅត្រីមាសទីមួយ គឺរាល់ ៤៨ ម៉ោង វាកើនឡើង គុណនឹង ២ ។ នៅត្រីមានទី ២ វាធ្លាក់ចុះបន្ដិចម្ដងៗ ហើយនៅត្រីមាសចុងក្រោយ នៅសល់ ប្រហែល ៥.០០០ UI ហើយវាបាត់ នៅ ៥ ទៅ ៦ ថ្ងៃក្រោយ សម្រាលរួច ។ អ័រមូន hCG វាមានមុខងារ ជម្រុញអោយ Corps jaune បញ្ចេញអ័រមូន progesterone នឹង oestrogene ដើម្បី ចិញ្ចឹមកូន រហូតដល់ សុក អាចបញ្ចេញ ជំនួសបាន នៅត្រីមាសទី ២ ។ # តេសក្នុងទឹកនោម  អាចខុស (faux négatifs) ដោយកត្តា ច្រើន ដូចជា : -មានប្រូតេអីុនក្នុងទឹកនោម -មានឈាមក្នុងទឹកនោម...