បើចេញរោគសញ្ញាទាំងនេះ អាចថាយើងកំពុងខ្វះប្រូតេអ៊ីនហើយ
បើចេញរោគសញ្ញាទាំងនេះ អាចថាយើងកំពុងខ្វះប្រូតេអ៊ីនហើយ ប្រូតេអ៊ីនគឺមានតួនាទីសំខាន់ក្នុងដំណើរការរបស់រាងកាយ ហើយបើយើងមានកង្វះប្រូតេអ៊ីន រាងកាយរបស់យើងនឹងមានបញ្ហា។ តើរោគសញ្ញាអ្វីខ្លះបង្ហាញថាយើងមានកង្វះប្រូតេអ៊ីន? ១. ឃ្លានអាហារ ប្រសិនជាយើងតែងតែមានអារម្មណ៍ឃ្លាន នោះអាចមកពីអាហារដែលយើងញ៉ាំមានប្រូតេអ៊ីនតិចតែមានកាបូអ៊ីដ្រាត និងស្ករច្រើន។ បញ្ហាគឺមកពីយើងញ៉ាំអាហារមានកាឡូរីច្រើន ហើយមានបរិមាណប្រូតេអ៊ីនទាបបើប្រៀបធៀបនឹងបរិមាណកាឡូរី។ ២. បាត់បង់ម៉ាស់សាច់ដុំ និងឈឺសន្លាក់ សាច់ដុំគឺជាកន្លែងស្តុកប្រូតេអ៊ីន។ បើសាច់ដុំចុះខ្សោយ មានការឈឺចាប់ និងបាត់បង់ម៉ាស់ ទាំងនេះអាចជារោគសញ្ញានៃកង្វះប្រូតេអ៊ីន។ ការសិក្សាមួយបានលើកឡើងថាបញ្ហានេះតែងកើតមានលើមនុស្សវ័យចំណាស់។ ប្រូតេអ៊ីនគឺសំខាន់សម្រាប់ការរក្សា និងការលូតលាស់សាច់ដុំ។ ៣. បញ្ហាស្បែក និងក្រចក កង្វះប្រូតេអ៊ីនអាចបណ្ដាលឲ្យក្រចកខ្សោយ និងផុយស្រួយងាយបាក់ ហើយក្នុងករណីខ្លះទៀតអាចមានខ្សែឆ្នូតពណ៌ស និងស្នាមអុជៗពណ៌ត្នោតលើក្រចក។ ក្រៅពីក្រចក ស្...