Plavix 75mg

 #Share ចែករំលែកចំណេះ​ដឹង

Plavix 75mg
• សារធាតុផ្សំ( Clopidogrel )
• កបនឹងជម្ងឺ ៖
ការពារជម្ងឺការកេីតនៃកំណកដុំឈាមដែលនាំអោយមានជម្ងឺដុំនៅសរសៃឈាម( Atherothrombosis ) ដូចជាជម្ងឺរលួយសាច់បេះដូង ជម្ងឺដាច់សរសៃឈាមខួរក្បាល ជម្ងឺដុំសរសៃឈាមនៃសរសៃឈាមនៅជេីង ជម្ងឺខ្សោយសរសៃឈាមកូរ៉ូណែនៅបេះដូង ( Acute coronary syndrome )៕
• កំរិតនិងរបៀបប្រេី៖
មនុស្សពេញវ័យ និងមនុស្សចាស់= លេប មួយថ្ងៃ១គ្រាប់ ក្រោយអាហាររៀងរាល់ថ្ងៃ
• ហាមប្រេី៖
-ឆាប់ទទួលប្រតិកម្មចំពោះឱសថនេះ។
-ខ្សោយថ្លេីមធ្ងន់ធ្ងរ។
-ហូរឈាមដោយសារដំបៅក្រពះ និងក្នុងខួរក្បាល។



• ការប្រុងប្រយ័ត្ន
-ផលវិបាកនៃការហូរឈាមមិនបាត់។
-ការវះកាត់ផ្សេងៗ( ពេលកំពុងប្រេីប្រាស់ឱសថនេះ)។
-ក្នុងករណីតែឯង ឬបូកផ្សំជាមួយឱសថផ្សេងទៀតក្នុងករណីដែលរយៈពេលនៃការហូរឈាមពីពេលធម្មតា ត្រូវពិគ្រោះជាមួយគ្រូពេទ្យ។
-ជាមួយ IPP ត្រូវហាមឃាត់ ( ឱសថសំរាប់ទប់ស្កាត់ អាស៉ីតក្នុងក្រពះ)។
-អ្នកជំងឺខ្សោយតំរងនោម។
-អ្នកជំងឺខ្សោយថ្លេីម។
-វិបត្តិនៃការស្រូបជាតិស្ករក្នុងពោះវៀន។
• អន្តរកម្មឱសថ៖
-Acetylsalicylic acid ( AAS )
-Heparine
-Trombolytic
-ឱសថបំបាត់ការលាក ( NSAID )
-Omeprazole , Esomeprazole, Ciprofloxacine, Cimethidine, Carbamazepine និងឱសថមួយចំនួនទៀតដែលទៅរារាំងEnzymeរបស់ថ្លេីម ធ្វេីអោយប្រសិទ្ធភាព clopidogrel ថយចុះ។
• ផលរំខាន៖
-ការហូរឈាមកេីតឡេីងជាញឹកញាប់។
-ការថយចុះនៃគ្រាប់ឈាមស។
-នោមឈាម រលាកតំរងនោម។ល។

Comments

Popular posts from this blog

 Amylase Test

តើ triglycerides គឺជាអ្វី?

Cholesterol