allergy
# ប្រតិកម្មអាឡែហ្ស៊ី អាចកើតលើមនុស្សគ្រប់វ័យ និងគ្រប់ពេល។ វាបង្ហាញនៅលើស្បែកហើយអាចមានទំហំពីប៉ុនចុងប៊ិុចរហូតប៉ុនចានបាយក៏មាន។ ជាធម្មតាវាបាត់ទៅវិញក្នុងរយៈពេលក្រោម24ម៉ោង ប៉ុន្តែមួយដុំចាស់បាត់ វាអាចចេញនៅកន្លែងថ្មីមួយទៀត។ 1- ឡើងកន្តួលឬបន្ទះៗលើស្បែកមានពណ៌ផ្កាឈូកឬក្រហម 2- រមាស់ខ្លាំង មនុស្សខ្លះអាចមានការឈឺចាប់។ មូលហេតុរបស់វា គឺដោយសារប្រតិកម្មជាមួយអ្វីម្យ៉ាង ហើយមនុស្សម្នាក់ទៅម្នាក់មិនដូចគ្នាទេដូចជា៖ -អាហារ : គ្រឿងសមុទ្រ សណ្តែកដី ស៊ុត…ល -ថ្នាំពេទ្យ -ស្រា -សារធាតុគីមី -សត្វទិច -សត្វចិញ្ចឹម -លំអងផ្កា លំអងរុក្ខជាតិ លំអងធូលី -មេរោគ ប៉ារ៉ាសិត -អាកាសធាតុ -សម្ពាធលើស្បែកយូរពេក…..-ល- ។ # វិធីព្យាបាលរួមមាន ៖ 1- កុំអេស ស្អំជាមួយកន្សែងត្រជាក់ 2- ប្រើថ្នាំលាបបំបាត់រមាស់ដែលមានលាយជាមួយជាតិម៉ង់តុល (Menthol) ឬ Pramoxine 3- ស្លៀកសំលៀកបំពាក់រលុងៗទន់ៗ និងបន្ទប់មិនក្តៅពេកមិនត្រជាក់ពេក 4- ប្រើប្រាស់ថ្នាំលេបដែលរកបាននៅ ឪសថស្ថាន (ប្រភេទ Antihistamine) ។ ដើម្បីបង្ការកុំឲ្យកើតឡើងលើកក្រោយ អ្នកត្រូវអង្កេតមើល មូលហេតុរបស់វា ហើយត្រូវជៀសវាងរបស់ទាំងនោះ។