#ឡេ << Lotion >>
#ឡេ << Lotion >>
1/ ឡេ ជាសារធាតុអន្ធិលៗរាវសំរាប់លាបលើស្បែក ខុសពី គ្រីម(Cream) រឺ ជេល(gel) ដែលខាប់ជាងឡេ ។
2/ ក្នុងឡេមានសារធាតុលាយជាច្រើន អាចជាសារធាតុបុរាណ រឺ វេជ្ជសាស្រ្ត ដែលបង្ហាញលើឡេ កាលបរិច្ឆេទផលិត និង ផុតកំនត់ដែលទទួលស្គាល់ត្រឹមត្រូវ
3/ ក្នុងការប្រើប្រាស់ឡេ គួរយល់ដឹងពី សារធាតុ ក្បូនខ្នាតរបស់ឡេ តើប្រើសំរាប់អ្វី រយៈពេលប្រើ និង អ្នកដែលមិនអាចប្រើប្រាស់បានផងដែរ
4/ ផលប៉ះពាល់នៃការប្រើប្រាស់មិនត្រឹមត្រូវ៖
- រយៈពេលខ្លី
>>> ប៉ះពាល់ស្បែកផ្ទាល់ , ជាំស្បែក រឺ មុខ
>>> ប្រតិកម្មស្បែក រលាកស្បែកខ្លាំង
>>> អាចសន្លប់ បើបរិមាណច្រើននៃជាតិឡេ
-រយៈពេលវែង
>>> ប៉ះពាល់សរីរាង្គក្នុង ពុលថ្លើម តំរងនោម
>>> មហារីក ករណីប្រើយូរឆ្នាំ ចំពោះសារជាតិ
ឡេណាមាន Nitrosamine ខ្ពស់
>>> បំរែបំរួលអរម៉ូនស្បែក( Melanocytes )
៖ចំនាំ៖ ស្រ្តីមានផ្ទៃពោះ រឺ បំរុងយកកូន រឺ បំបៅដោះកូន គួរគប្បីពិភាក្សាជាមួយវេជ្ជបណ្ឌិត មុននឹងប្រើឡេណាមួយ ជៀសវាង ផលប៉ះពាល់លើទារកដោយចៃដន្យ

Comments
Post a Comment