ថ្នាំគ្រាប់ Clamoxyl

 ថ្នាំគ្រាប់ Clamoxyl គឺជាប្រភេទអង់ទីបីយ៉ូទិចមួយប្រភេទដែលស្ថិតក្នុងក្រុម Aminopenicillin របស់ Beta-lactam។ ថ្នាំនេះត្រូវបានគ្រូពេទ្យប្រើសម្រាប់ព្យាបាលការបង្ករោគដោយសារបាក់តេរីណាដែលសង់ស៊ីបនឹងវា។ ចំពោះមនុស្សធំ វាក៏ត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលជំងឺដំបៅក្រពះ ឬពោះវៀនដែរ។ ថ្នាំ Clamoxyl មានចំណុះ ៥០០មីលីក្រាម។



កម្រិតនៃការប្រើប្រាស់
ចំពោះកម្រិតនៃការប្រើប្រាស់វាអាស្រ័យទៅលើស្ថានភាពនៃការព្យាបាលនីមួយៗ ប៉ុន្តែជាញឹកញ៉ាប់គឺ ៖
មនុស្សធំ៖ ពី ១ក្រាម ទៅ ៦ក្រាម ក្នុងរយៈពេល ២៤ម៉ោង
កូនក្មេង៖ ពី ២៥ ទៅ ១៥០មីលីក្រាមក្នុងមួយគីឡូក្រាមក្នុងរយៈពេល ២៤ម៉ោង។
ស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន
បើករណីចាំបាច់ ថ្នាំនេះអាចប្រើក្នុងពេលមានផ្ទៃពោះបាន។ អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យ ឬឱសថការីជានិច្ចមុនពេលប្រើថ្នាំគ្រប់ប្រភេទបើសិនជាអ្នកមានផ្ទៃពោះ។
ចំពោះស្ត្រីបំបៅដោះកូនប្រហែលជាអាចប្រើថ្នាំនេះបានដែឬ។ តែបើសិនជាបំបៅដោះកូនហើយ កូនទៅជាមានបញ្ហាដូចជា រាគ, រមាស់ស្បែក, ជំងឺផ្សិត Candida ចូរប្រាប់ដល់គ្រូពេទ្យភា្លម ហើយគាត់នឹងប្រាប់អ្នកនូវអ្វីដែលអ្នកអាចធ្វើបាន ព្រោះផលរំខានទាំងនេះប្រហែលជាបណ្តាលមកពីថ្នាំ។ អ្នកក៏គួរតែពិគ្រោះជាមួយគ្រូពេទ្យ ឬឱសថការីជានិច្ចមុនពេលប្រើថ្នាំគ្រប់ប្រភេទបើសិនជាអ្នកត្រូវបំបៅដោះកូន។
ផលរំខាន
ថ្នាំគ្រាប់ Clamoxyl មិនខុសពីថ្នាំផ្សេងៗទៀតឡើយ គឺវាអាចមានផលរំខានមួយចំនួន ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែជួបប្រទះវាទាំងអស់ឡើយ។
របកស្បែក
មានដុះរោគផ្សិតលើស្បែក
ក្អួត
កន្ទាលត្រអាក និងរមាស់ស្បែក
ប្រតិកម្មអាឡែហ្ស៊ីធ្ងន់ធ្ងរ
កំណត់ចំណាំ៖ អ្នកត្រូវធ្វើការពិគ្រោះ និង សុំវេជ្ជបញ្ជាពីគ្រូពេទ្យ អោយបានត្រឹមត្រូវមុនពេល សម្រេចចិត្តទិញថ្នាំនេះ យកមកប្រើប្រាស់ដោយខ្លួនឯង ៕

Comments

Popular posts from this blog

 Amylase Test

តើ triglycerides គឺជាអ្វី?

Alpha Fetoprotein (AFP) Tumor Marker Test