Mebendazole
Mebendazole មានប្រសិទ្ធភាពប្រឆាំងនឹងព្រូនទំពក់ ព្រូនរំពាត់សេះ ព្រូនមូល និងអៀន។ វាអាចមានប្រសិទ្ធភាពខ្លះប្រឆាំងនឹងព្រូន ព្រូន trichinosis ប៉ុន្តែមិនមែនជាថ្នាំល្អបំផុតនោះទេ។ ថ្វីបើផលរំខានមិនសូវជាមានញឹកញាប់ក៏ដោយ ក៏អាចមានការឈឺចាប់ក្នុងពោះវៀនខ្លះ ឬរាក បើអ្នកជំងឺមានព្រូនយ៉ាងច្រើន។
សំខាន់
ជៀសវាងប្រើប្រាស់ថ្នាំ mebendazole ក្នុងអំឡុងពេល ៣ខែដំបូងនៃផ្ទៃពោះ គឺក្នុងពេលដែលវាអាចបង្ក គ្រោះថ្នាក់ដល់ទារកដែលកំពុងលូតលាស់។ កុំផ្តល់ឲ្យកុមារអាយុតិចជាង ១ឆ្នាំ។
វិធីប្រើប្រាស់
សម្រាប់អៀន
អាយុ ១ឆ្នាំដល់ពេញវ័យ ៖ ផ្តល់ចំនួន ១០០ mg, មួយដងតាមមាត់។ ផ្តល់ឡើងវិញនៅ ២សប្តាហ៍ក្រោយ បើចាំបាច់។
សម្រាប់ព្រូនមូល (ascaris), ព្រូនរំពាត់សេះ (trichuris) និងព្រូនទំពក់
អាយុ ១ឆ្នាំ ដល់ពេញវ័យ ៖ ផ្តល់ចំនួន ១០០ mg, មួយថ្ងៃ ២ដង រយៈពេល ៣ថ្ងៃ (សរុប ៦គ្រាប់)។ ឬ
ផ្តល់គ្រាប់ ៥០០ mg មួយគ្រាប់, តែមួយដងប៉ុណ្ណោះ។
ដើម្បីបង្ការព្រូនមូល ក្នុងតំបន់ដែលសម្បូរព្រូននេះ
អាយុ ១ឆ្នាំ ដល់ពេញវ័យ ៖ ផ្តល់ចំនួន ៥០០ mg, រៀងរាល់ ៤ ទៅ ៦ខែ។
សម្រាប់ព្រូនរំពាត់សេះ (ព្រូន trichinosis)
អាយុ ១ឆ្នាំ ដល់ពេញវ័យ ៖ ផ្តល់ចំនួន ២០០ ទៅ ៤០០ mg, មួយថ្ងៃ ៣ដង។ បន្ទាប់មកផ្តល់ចំនួន ៤០០ ទៅ ៥០០ mg, មួយថ្ងៃ ៣ដង រយៈពេល ១០ថ្ងៃទៀត។ ប្រសិនបើមានការឈឺចាប់ ឬបញ្ហាគំហើញ សូមផ្តល់ថ្នាំស្តេរ៉ូអ៊ីតផងដែរ ដូចជា prednisolone ចំនួន ៤០ ទៅ ៦០ mg មួយថ្ងៃម្តង រយៈពេល ១០ ទៅ ១៥ថ្ងៃ។
Comments
Post a Comment