Posts

Showing posts from May, 2020

រលូតនៅត្រីមាសទីមួយ Avortement spontané précoce

Image
រលូតនៅត្រីមាសទីមួយ Avortement spontané précoce # និយមន័យ Avortement spontané précoce រឺ Fausse couche spontanée precoce (FCSP) គឺជាការរលូតនៅត្រីមាស ទីមូយ រឺ កូនអាយុតិចជាង ១៤ សប្ដាហ៍ គិតតាមរដូវចុងក្រោយ ។ រលូតនៅត្រីមាសទីមួយ វាអាចមានពីរទំរង់គឺ : -កូនចេញមកក្រៅ ហើយនៅមានបេះដូង រឺ នៅលូតលាស់ -កូនឈប់លូតលាស់ រឺ គ្មានបេះដូង ហើយរលូតចេញក្រៅ # រោគសញ្ញា -ហូរឈាមពីក្នុងស្បូន ក្រហមស្រស់ ហូរឈាមច្រើន ពេលខ្លះធ្លាក់កូនចេញមកក្រៅ -ឈឺពោះ -បាត់ចាញ់ : បាត់ចង់ក្អួត , .....។ -លូកពិនិត្យទ្វារមាស មិនឈឺ មាត់ស្បូនបើក # ពិនិត្យអេកូ -embryon គ្មានសកម្មភាពបេះដូង , -ថង់កូនក្នុងស្បូនសំប៉ែត , -ស្បូនស្អាតបន្ទាប់ពីកូនចេញ (avortement complet) -សល់កំទេចសាច់កូនខ្លះ (avortement incomplet) # ការព្យាបាល -ករណីរលូតពេញលេញ (complet) មិនចាំបាច់ព្យាបាលទេ -ករណីរលូតមិនពេញលេញ (incomplete) វានៅសល់ផ្នែក ខ្លះរបស់កូនក្នុងស្បូន យើងមានវិធីពីរយ៉ាងក្នុងការព្យាបាលគឺ: 1+បូមសម្អាត :ជាពិសេសករណីហូរឈាម ត្រូវសម្អាតអោយ បានលឿន ពេលខ្លះយើងយកសាច់កូនទៅពិនិត្យកោសិកា (anatopathologie) 2+ករណីនៅសល់តិចតូច គេអាចប្រើថ្នាំ Misoprostol ដោយមិនសម្អាត ...

Prealbumin Blood Test

Image
Prealbumin Blood Test តេស្តឈាម Prealbumin តើតេស្តឈាម prealbumin គឺជាអ្វី? តេស្តឈាម prealbumin វាស់កម្រិត prealbumin ក្នុងឈាមរបស់អ្នក។ Prealbumin គឺជាប្រូតេអ៊ីនដែលផលិតនៅក្នុងថ្លើមរបស់អ្នក។ Prealbumin ជួយផ្ទុកអរម៉ូនទីរ៉ូអ៊ីតនិងវីតាមីនអាតាមរយៈចរន្តឈាមរបស់អ្នក។ វាក៏ជួយកំណត់របៀបដែលរាងកាយរបស់អ្នកប្រើថាមពល។ ប្រសិនបើកម្រិត prealbumin របស់អ្នកទាបជាងធម្មតាវាអាចជាសញ្ញានៃកង្វះអាហារូបត្ថម្ភ។ កង្វះអាហារូបត្ថម្ភគឺជាស្ថានភាពមួយដែលរាងកាយរបស់អ្នកមិនទទួលបានកាឡូរីវីតាមីននិង / ឬជាតិរ៉ែដែលត្រូវការសម្រាប់សុខភាពល្អ។ ឈ្មោះផ្សេងទៀត: thyroxine ចង prealbumin, PA, ការធ្វើតេស្ត transthyretin, transthyretin តើវាត្រូវបានប្រើសម្រាប់អ្វី? តេស្ត prealbumin អាចត្រូវបានប្រើដើម្បី៖ ស្វែងយល់ថាតើអ្នកកំពុងទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ជាពិសេសប្រូតេអ៊ីននៅក្នុងរបបអាហាររបស់អ្នកដែរឬទេ។ ពិនិត្យមើលថាតើអ្នកមានអាហារូបត្ថម្ភគ្រប់គ្រាន់ទេប្រសិនបើអ្នកនៅក្នុងមន្ទីរពេទ្យ។ អាហារូបត្ថម្ភដើរតួនាទីយ៉ាងសំខាន់ក្នុងការជាសះស្បើយនិងព្យាបាល។ ជួយធ្វើរោគវិនិច្ឆ័យរោគឆ្លងនិងជំងឺរ៉ាំរ៉ៃ។ ហេតុអ្វីបានជាខ្ញុំត្រូវការតេស្តឈាម prealbumin? អ្ន...

ដូចម្ដេចដែលហៅថាជម្ងឺទឹកនោមប្រៃ?

Image
ដូចម្ដេចដែលហៅថាជម្ងឺទឹកនោមប្រៃ? សុខភាព៖ ជាធម្មតាទឹកនោមបញ្ចេញជាតិប្រូតេអ៊ីន បានតិចជាតិ ៣០ មីលីក្រាម​ ក្នុងមួយថ្ងៃ។ តែក្នុងករណី សារជាតិប្រូតេអ៊ីនក្នុងឈាម បញ្ចេញតាមរយៈទឹកនោមមានបរិមាណលើសពី ៥០ មីលីក្រាម ​ក្នុងមួយថ្ងៃ គឺលោកអ្នកត្រូវបានអ្នកជំនាញ ធ្វើរោគវិនិច្ឆ័យ​ឃើញថា លោកអ្នកកំពុងតែកើតជម្ងឺទឹកនោមប្រៃ។ +មូលហេតុបណ្ដាលឱ្យកើតជម្ងឺនេះ -កត្តាដែលបង្កឱ្យមានជម្ងឺទឹកនោមប្រៃ គឺអាចកើតឡើងដោយឯកឯង ឬដោយសារតែជម្ងឺអ្វីម្យ៉ាង ដូចជា ការខូចតម្រង់នោម ជាដើម។ +រោគសញ្ញា - ហេវហត់ គ្មាន​កម្លាំង​កំហែង - ហើម ជាពិសេស​នៅ​ជុំវិញ​ភ្នែក កែងជើង និង​ប្រអប់ជើង - ឡើងទម្ងន់ដោយសារតែហើម - ចុះខ្សោយ ផ្លូវភេទ - បញ្ចេញទឹកនោមច្រើន - រោគសញ្ញានៃជម្ងឺទឹកនោមប្រៃ គឺមិនងាយមើលដឹងដោយខ្លួនឯងនោះទេ ទាល់តែអ្នកជម្ងឺមានអាការចុះខ្សោយខ្លាំងមែនទែន មកពិគ្រោះជាមួយគ្រូពេទ្យ ទើបដឹងថា កើតជម្ងឺទឹកនោមប្រៃ។ សភាពអ្នកជម្ងឺដែលមកពិគ្រោះជាមួយគ្រូពេទ្យ ច្រើនតែមានអាការហើម និងមានបញ្ហាត្រង់តម្រង់នោម។ +ផលប៉ះពាល - ធ្វើឱ្យតម្រងនោមចុះខ្សោយ បណ្ដាលឱ្យខូចក្រលៀន ហើយធ្វើឱ្យមានបញ្ហាដល់ដំណើរការ នៃសរសៃ​ឈាម​បេះដូង សរសៃ​ខួរក្បាល ក្រពះ និងពោះវៀនជា...

កូនក្នុងស្បូនខ្វះអុកស៊ីសែន Asphyxie foetale

Image
កូនក្នុងស្បូនខ្វះអុកសីុីសែន Asphyxie foetale (ទម្លាប់ប្រើ "កូនខ្យោយ" រឺ souffrance foetale) -Asphyxie fœtale ជាការធ្លាក់ចុះខ្សោយ នៃការផ្លាស់ប្ដូរខ្យល់រវាងម្ដាយនឹងកូនក្នុងស្បូន ដែលធ្វើអោយ pH របស់ឈាមកូនថយចុះ (acidose) នឹង ចេញរោគសញ្ញាផ្សេងៗទៀត ជាពិសេស រោគសញ្ញាប្រព័ន្ធប្រសាទលើកូន នៅពេលសម្រាលហើយ ។ -ពាក្យ « souffrance fœtale » ជាពាក្យចាស់ ពាក្យ បុរាណ ដែលគេចង់និយាយសំដៅលើកូន ដែលមាន សភាពឈឺចាប់ " Souffre = ឈឺចាប់" ដែលគេប្រើក្នុងន័យបង្ហាញរោគសញ្ញារបស់ asphyxie foetale ប៉ុន្តែវាមិនមែនជាពាក្យបច្ចេកទេសពេទ្យទេ មិនមែនជាពាក្យត្រឹមត្រូវច្បាស់លាស់នោះទេ វាជាពាក្យដែលគេប្រើដោយការភ័ន្តច្រឡំជាទូទៅ ប្រើជាទម្លាប់ ប្រើដោយខុសឆ្គង ជាពីសេសគេប្រើពាក្យនេះ នៅពេលពន្យល់ទៅកាន់ ឪពុកម្ដាយ បងប្អូនរបស់ស្ត្រី។ # តើមូលហេតុអ្វីបានជាកូនខ្វះអុកសីុសែន ? ដើម្បីអោយឈាម និង អុកសីុសែន ទៅចញ្ចឹមកូនគ្រប់ក្រាន់ ត្រូវការចូលរួមពី ឈាមម្ដាយល្អ ,សុកល្អ , ទងសុកល្អ , បើមានមួយណាមានបញ្ហា វានឹងធ្វើអោយ ឈាមម្ដាយ មិនអាចទៅចិញ្ចឹមកូនបានគ្រប់ក្រាន់ ដែលនាំអោយកូនខ្វះ អុកសីុសែន ហៅថា Asphyxie foetale ។ # មូលហេតុ -ស្បូនកន្ត្រាក់...

កាល់ស្យូមធម្មតាក្នុងខ្លួន Physiologie du Calcium

Image
កាល់ស្យូមធម្មតាក្នុងខ្លួន Physiologie du Calcium # លក្ខណៈទូទៅកាល់ស្យូមក្នុងខ្លួន Calcium=Os 99% + (extra+intra-cellulaire )1% កាល់ស្យ៉ូម=ឆ្អឹង ៩៩%+(ក្រៅ+ក្នុងកោសិកា)១% Calcium extracellulaire=calcium plasmatique =កាល់ស្យ៉ូមក្នុងឈាម -50% ជាកាល់ស្យូមសេរី (libre) = ១.១៥ ទៅ ១.៣៥ mmol/l -40-45% ជាកាល់ស្យូមភ្ជាប់ជាមួយប្រូតេអីុន = ១mmol/l -៥-១០% វាភ្ជាប់ជាមួយធាតុផ្សេងៗទៀត -កាល់ស្យូមក្នុងកោសិកា មានចំនួនតិច វាចេញចូល ផ្លាស់ប្ដូរ ក្នុងកោសិកា ក្នុងសកម្មភាព របស់កោសិកា -៩៩% កាល់ស្យ៉ូមនៅក្នុងខ្លួនយើង គឺនៅក្នុងឆ្អឹង -កំហាប់កាល់ស្យូមធម្មតានៅក្នុងឈាមគឺ ២.២៥ ទៅ ២.៥៥ mmol/l រឺ ៩០ ទៅ ១០២ mg/l -កាល់ស្យូមសរុប(totale)= កាល់ស្យ៉ូមសេរី+កាល៉ស្យ៉ូមភ្ជាប់ ជាមួយប្រូតេអីុន ( libre + liée aux proteine) -ជាមធ្យមយើងញាំអារហារ មានកាល់ស្យូមប្រហែល ១០០០mg ក្នុងមួយថ្ងៃ -ក្នុងមួយថ្ងៃ កាល់ស្យូមប្រហែល ៨០០ mg ចេញតាមលាមក នឹង ប្រហែល ២០០ mg ចេញតាមទឹកនោម -ប្រភពកាល់ស្យូមមានពីរសំខាន់គឺ ប្រព័ន្ធរំលាយអារហារ នឹង ឆ្អឹង ដែលវាធ្វើការផ្លាស់ប្ដូរទៅមករវាង កោសិកា , ឈាម នឹង ឆ្អឹង ។ # ការស្រូបកាល់ស្យូមនៅពោះវៀន ពោះវៀនស្រូបកាល់ស្យូ...

កន្ទាលត្រអាក​ ( Hives or Urticaria )

Image
ធ្លាប់ស្គាល់រសជាតិហេីយនៅ? កន្ទាលត្រអាក​ ( Hives or Urticaria ) ----------------------------------- អាចកើតលើមនុស្សគ្រប់វ័យ​ និងគ្រប់ពេល។ វាបង្ហាញនៅលើស្បែកហើយអាចមានទំហំពីប៉ុនចុងប៊ិុចរហូចប៉ុនចានបាយក៏មាន។ ជាធម្មតាវាបាត់ទៅវិញក្នុងរយៈពេលក្រោម24ម៉ោង​ ប៉ុន្តែមួយដុំចាស់បាត់​ វាអាចចេញនៅកន្លែងថ្មីមួយទៀត។ •សញ្ញាសំខាន់ៗមាន៖ 1- ឡើងកន្តួលឬបន្ទះៗលើស្បែកមានពណ៌ផ្កាឈូកឬក្រហម 2- រមាស់ខ្លាំង មនុស្សខ្លះអាចមានការឈឺចាប់។ •មូលហេតុ៖ គឺដោយសារប្រតិកម្មជាមួយអ្វីម្យ៉ាង ហើយមនុស្សម្នាក់ទៅម្នាក់មិនដូចគ្នាទេដូចជា៖ -អាហារ​ : គ្រឿងសមុទ្រ សណ្តែកដី ស៊ុត…ល -ថ្នាំពេទ្យ​ -ស្រា -សារធាតុគីមី -សត្វទិច -សត្វចិញ្ចឹម -លំអងផ្កា​ លំអងរុក្ខជាតិ លំអងធូលី -មេរោគ​ ប៉ារ៉ាសិត -អាកាសធាតុ​ -សម្ពាធ​លើស្បែកយូរពេក​.....​-ល- ។ •វិធីព្យាបាលរួមមាន៖ 1- កុំអេស ស្អំជាមួយកន្សែងត្រជាក់ 2- ប្រើថ្នាំលាបបំបាត់រមាស់ដែលមានលាយជាមួយជាតិម៉ង់តុល​ (Menthol)​ ឬ Pramoxine 3- ស្លៀកសំលៀកបំពាក់រលុងៗទន់​ៗ​ និងបន្ទប់មិនក្តៅពេកមិនត្រជាក់ពេក 4- ប្រើប្រាស់ថ្នាំលេបដែលរកបាននៅ ឪសថស្ថាន (ប្រភេទ​ Antihistamine) ។ ដើម្បីបង្ការកុំ​ឲ្យ​កើតឡើងលើកក្រ...

ការពិនិត្យរោគស្ត្រី(Examen gynecologique)

Image
ការពិនិត្យរោគស្ត្រី Examen gynecologique ការពិនិត្យរោគស្ត្រីពេលនេះ គឺ ពិនិត្យស្វែងរកជំងឺផ្សេងៗ , ពិនិត្យដើម្បីកំណត់រោគវិនិច្ឆ័យ នឹង តាមដានសុខស្ត្រីពេល មានផ្ទៃពោះ ។ # ការសាកសួរ ១-ជំងឺទូទៅនឹងវះកាត់ : តើស្ត្រីធ្លាប់វះកាត់អ្វីខ្លះ? នឹង ធ្លាប់មានជំងឺអ្វីខ្លះ? ដោយសង្កត់ធ្ងន់លើ សម្ភព-រោគស្ត្រី ។ ២-រោគស្ត្រី -មករដូវដំបូង អាយុប៉ុន្មាន? -រដូវ : រយៈពេលមកឈាមរដូវម្ដងប៉ុន្មានថ្ងៃ? មកទៀងរឺទេ? , មករដូវឈឺរឺទេ? , បរិមាណឈាម, ...... ។ -រួមភេទដំបូង អាយុប៉ុន្មាន? បើនៅព្រហ្មចារី យើងអាចពិនិត្យរោគ ស្ត្រីក្នុងលក្ខខណ្ឌពិសេសខ្លះ នឹងមានការយល់ព្រមពីស្ត្រី -ពន្យាកំណើត : ប្រភេទ , រយៈពេល, របៀបប្រើ,...។ -ថ្ងៃមករដូវចុងក្រោយ -ធ្លាប់មានជំងឺ : គីស , រលាកដៃស្បូន, កូនក្រៅស្បន,.... ។ -អាយុអស់រដូវ នឹង ការព្យាបាល ៣-សម្ភព : -កូនកើតប៉ុន្មាន? រលូតប៉ុន្មាន? , រម្លូត? , សម្អាតស្បូន?.....។ -មានកូនដោយខ្លួនឯង រឺ ក្រោយការជួយរបសស់ពេទ្យ -ធ្លប់មានជំងឺពេលមានផ្ទៃពោះរឺទេ ? -ការសម្រាល : ធម្មជាតិ , បូម , វះ ? ... -កាត់ទ្វារមាស រឺ ដាច់រហែក រឺទេ? -បំដៅដោះកូន? ទឹកដោះគោ ?, រឺ លាយគ្នា? ៤-គ្រួសារ មានអ្នកណា កើតជំងឺ: លើសសម្ពាធឈាម, ទឹកនោមផ្អែម,...