កាល់ស្យូមធម្មតាក្នុងខ្លួន Physiologie du Calcium

កាល់ស្យូមធម្មតាក្នុងខ្លួន
Physiologie du Calcium
#លក្ខណៈទូទៅកាល់ស្យូមក្នុងខ្លួន
Calcium=Os 99% + (extra+intra-cellulaire )1%
កាល់ស្យ៉ូម=ឆ្អឹង ៩៩%+(ក្រៅ+ក្នុងកោសិកា)១%
Calcium extracellulaire=calcium plasmatique =កាល់ស្យ៉ូមក្នុងឈាម
-50% ជាកាល់ស្យូមសេរី (libre) = ១.១៥ ទៅ ១.៣៥ mmol/l
-40-45% ជាកាល់ស្យូមភ្ជាប់ជាមួយប្រូតេអីុន = ១mmol/l
-៥-១០% វាភ្ជាប់ជាមួយធាតុផ្សេងៗទៀត
-កាល់ស្យូមក្នុងកោសិកា មានចំនួនតិច វាចេញចូល ផ្លាស់ប្ដូរ ក្នុងកោសិកា ក្នុងសកម្មភាព របស់កោសិកា
-៩៩% កាល់ស្យ៉ូមនៅក្នុងខ្លួនយើង គឺនៅក្នុងឆ្អឹង
-កំហាប់កាល់ស្យូមធម្មតានៅក្នុងឈាមគឺ ២.២៥ ទៅ ២.៥៥ mmol/l រឺ ៩០ ទៅ ១០២ mg/l
-កាល់ស្យូមសរុប(totale)= កាល់ស្យ៉ូមសេរី+កាល៉ស្យ៉ូមភ្ជាប់ ជាមួយប្រូតេអីុន ( libre + liée aux proteine)
-ជាមធ្យមយើងញាំអារហារ មានកាល់ស្យូមប្រហែល ១០០០mg ក្នុងមួយថ្ងៃ
-ក្នុងមួយថ្ងៃ កាល់ស្យូមប្រហែល ៨០០ mg ចេញតាមលាមក នឹង ប្រហែល ២០០ mg ចេញតាមទឹកនោម
-ប្រភពកាល់ស្យូមមានពីរសំខាន់គឺ ប្រព័ន្ធរំលាយអារហារ នឹង ឆ្អឹង ដែលវាធ្វើការផ្លាស់ប្ដូរទៅមករវាង កោសិកា , ឈាម នឹង ឆ្អឹង ។


#ការស្រូបកាល់ស្យូមនៅពោះវៀន
ពោះវៀនស្រូបកាល់ស្យូមនៅផ្នែកខាងចុងពោះវៀនតូច ដែលហៅថា Iléon ការស្រូប ត្រូវការចូលរួមពី :
-Vitamine D3 (calcitrol)
-Oestrogène ( មិនសូវសំខាន់ទេ)
កត្តារារាំងការស្រូបកាល់ស្យ៉ូមនៅពោះវៀន រួមមាន:
-Glucocorticoïdes: វាបន្ថយសកម្មភាព Vitamine D3
-អ័រមូន ទីរ៉ូអីុត ( Thyroide) T3, T4
#កាល់ស្យូមនឹងតម្រងនោម
តម្រងនោមមានតួនាទីសំខាន់ក្នុងការរក្សាលំនឹង កាល់ស្យូម ព្រោះតម្រងនោម បញ្ចេញ រឺ ស្រូប កាល់ស្យូមមកវិញ ក្រោម ការត្រួតពិនិត្យដោយអ័រមូន របស់ក្រពេញ Parathyroide
(Hormone parathyroidienne =PTH) ។
#កាល់ស្យូមក្នុងឈាម (Calcium plasmatique)
កាល់ស្យូមក្នុងឈាម មានពីរទំរង់ :
១-កាល់ស្យូម ភ្ជាប់ជាមួយប្រូតេអីុន ជាពិសេសគឺ អាល់មុយមីន ដែលមានប្រហែល ៤០% នៃកាល់ស្យូមសរុប
២-កាលស្យូមសេរី (libre) វាមានប្រហែល ៥០% នៃកាល់ស្យូមសរុប :
+វាជាកាល់ស្យូមនៅជាលក្ខណៈអីុយ៉ុង
(ionisé et ultrafiltration)
+កំហាប់ធម្មតា ១.១៥ ទៅ ១.៣៥ mmol/l
+វាមានតួនាទីសំខាន់គឺ កន្ត្រាក់សាចដុំ, ជញ្ជាំងសរសៃរ ឈាម ( Musculaire et Parois vasculaires) រួមនឹង កំណកឈាម នឹង សកម្មភាពសរសៃរប្រសាទ ។
#កត្តារសំខាន់ក្នុងការរក្សាលំនឹងកាល់ស្យូមក្នុងឈាម:
-អ័រមូន : PTH , Vitamine D3
-សរីរាង្គ :ពោះវៀន នឹង តម្រងនោម
-អ័រមូនរួមផ្សំ : T3 T4, corticoide, oestrogene, GH, calcitonine
អត្ថបទដោយDrនួន ឆាង
ប្រែសម្រួលពីសៀវភៅ
-Les troubles hydro-électrolytiques faciles 2019

Comments

Popular posts from this blog

 Amylase Test

តើ triglycerides គឺជាអ្វី?

Cholesterol