កូនក្នុងស្បូនខ្វះអុកស៊ីសែន Asphyxie foetale
កូនក្នុងស្បូនខ្វះអុកសីុីសែន
Asphyxie foetale
(ទម្លាប់ប្រើ "កូនខ្យោយ" រឺ souffrance foetale)

-Asphyxie fœtale ជាការធ្លាក់ចុះខ្សោយ នៃការផ្លាស់ប្ដូរខ្យល់រវាងម្ដាយនឹងកូនក្នុងស្បូន ដែលធ្វើអោយ pH របស់ឈាមកូនថយចុះ (acidose) នឹង ចេញរោគសញ្ញាផ្សេងៗទៀត ជាពិសេស រោគសញ្ញាប្រព័ន្ធប្រសាទលើកូន នៅពេលសម្រាលហើយ ។
-ពាក្យ « souffrance fœtale » ជាពាក្យចាស់ ពាក្យ បុរាណ ដែលគេចង់និយាយសំដៅលើកូន ដែលមាន សភាពឈឺចាប់ " Souffre = ឈឺចាប់" ដែលគេប្រើក្នុងន័យបង្ហាញរោគសញ្ញារបស់ asphyxie foetale ប៉ុន្តែវាមិនមែនជាពាក្យបច្ចេកទេសពេទ្យទេ មិនមែនជាពាក្យត្រឹមត្រូវច្បាស់លាស់នោះទេ វាជាពាក្យដែលគេប្រើដោយការភ័ន្តច្រឡំជាទូទៅ ប្រើជាទម្លាប់ ប្រើដោយខុសឆ្គង ជាពីសេសគេប្រើពាក្យនេះ នៅពេលពន្យល់ទៅកាន់ ឪពុកម្ដាយ បងប្អូនរបស់ស្ត្រី។
#តើមូលហេតុអ្វីបានជាកូនខ្វះអុកសីុសែន?
ដើម្បីអោយឈាម និង អុកសីុសែន ទៅចញ្ចឹមកូនគ្រប់ក្រាន់ ត្រូវការចូលរួមពី ឈាមម្ដាយល្អ ,សុកល្អ , ទងសុកល្អ , បើមានមួយណាមានបញ្ហា វានឹងធ្វើអោយ ឈាមម្ដាយ មិនអាចទៅចិញ្ចឹមកូនបានគ្រប់ក្រាន់ ដែលនាំអោយកូនខ្វះ អុកសីុសែន ហៅថា Asphyxie foetale ។

#មូលហេតុ
-ស្បូនកន្ត្រាក់ខ្លាំងពេក hypertonie uterine
-គាបសង្កត់លើទងសុក : ធ្លាក់ទងសុក,ទងសុករុំកកូន, ...។
-គាបសរសៃឈាមម្ដាយ ពេលម្ដាយដេកត្រង់
-ម្ដាយខ្វះគ្រាប់ឈាម រឺ សម្ពាធឈាមថយចុះ
-របើកសុក , កកឈាមចន្លោះសុកនិងស្បូន
-សុកខ្សោយ : បម្រុងក្រឡាភ្លើង ,ក្រឡាភ្លើង , .....។

កត្តាជម្រុញអោយកូន ខ្វះអុកសីុសែន កាន់តែមានភាពធ្ងន់ធ្ងរ រឺ កត្តាជម្រុញអោយធ្ងន់ធ្ងរដោយប្រយោល :
-មានបង្ករោគរោគជាពិសេស ទឹកភ្លោះ
-កូនលូតលាស់យឺត
-កូនមិនគ្រប់ខែ
-ទឹកភ្លោះតិច រឺ អស់
-ទឹកនោមផ្អែម
-ទឹកភ្លោះអាចម៍ព្រៃ
-មានបង្ករោគរោគជាពិសេស ទឹកភ្លោះ
-កូនលូតលាស់យឺត
-កូនមិនគ្រប់ខែ
-ទឹកភ្លោះតិច រឺ អស់
-ទឹកនោមផ្អែម
-ទឹកភ្លោះអាចម៍ព្រៃ
#រោគសញ្ញា នឹង ការធ្វើរោគវិនិច្ឆ័យ
-បេះដូងកូនខុសមធ្មតា : បើបេះដូងកូនប្រែលប្រួលខុសធម្មតា ត្រូវសង្ស័យថាកូនខ្វះអុសីុសែន ត្រូវតាមដានដោយ Tocographie យ៉ាងតិច ១០នាទី មិនមែនពិនិត្យដោយ អេកូ រឺ ស្ដាប់មួយនាទីនោះទេ ។
-ទឹកភ្លោះអាចម៍ព្រៃ : ១០ ទៅ ២០% នៃកូនមានអាចម៍ព្រៃ គឺកូនខ្វះអុកសុីសែន ប៉ុន្តែភាគច្រើននៃកូនមានអាចម៍ព្រៃ គ្មានជំងឺនោះទេ មិនមែនកូនខ្វះអុកសីុសែនទេ ដូចនេះយើង ត្រូវស្វែងរក នឹង ពិនិត្យរកជំងឺ បើកូនមានអាចម៍ព្រៃ ។
-pH au scalp នឹង Lactates au scalp គឺគេយកឈាម កូនពិនិត្យមើល pH វាជាចំណុចគោលក្នុងការ ធ្វើរោគវិនិច្ឆ័យ ជាពិសេស pH au scalp បើតូចជាង ៧.២០ នោះវាជា Asphyxie foetale ហើយ ។

#អេកូ
យើងអាចប្រើអេកូ ជាជំនួយ ក្នុងការធ្វើរោគវិនិច្ឆ័យ ព្រោះ នៅក្នុងអេកូ គេមានរបៀបពិនិត្យ ទាក់ទងនឹង កូនខ្វះអុកសីុសែន :
-អេកូគេអាចមើល Doppler de l'artère cérébrale moyennee មើលសរសៃឈាមទៅចិញ្ចឹមខួរក្បាល
-គេអាចពិនិត្យអេកូ សរសៃឈាម ស្បូន
-គេអាចពិនិត្យមើល indice de Pourcelot មើលឈាម នៅទងសុកទៅចិញ្ចឹមកូន
-គេអាចមើល score de Manning

#ការព្យាបាលខ្លះ
កូនខ្វះអុកសីុសែនភាគច្រើន គឺត្រូវយកកូនចេញអោយបាន លឿនតាមតែអាចធ្វើទៅបាន វះកាត់ រឺ បូមយកកូន តាមភាពជាក់ស្ដែង លើកលែងករណីមួយតូច ដូចជា :
-ស្បូនកន្រាក់ខ្លាំងដោយសារលើស Ocytocine ត្រូវបញ្ឈប់ ocytocine ហើយប្រើថ្នាំទប់ការកន្ត្រាក់ស្បូន
-ស្ត្រីដេកត្រង់ ត្រូវដេកផ្អៀងឆ្វេង
-......... ។

#ភាពជាក់ស្ដែង
ពេលខ្លះការធ្វើរោគវិនិច្ឆ័យមានការពិបាក ដោយសារការខ្វះខាតសម្ភារ និង បច្ចេកទេស ដូចជា ការបូមឈាមកូន មកពិនិត្យ pH រឺ ពិនិត្យដោយអេកូ មើលសរសៃឈាមខួរក្បាលកូន មើលសរសៃឈាមស្បូន វាមិនងាយស្រួលដូចនិយាយទេ ។

សម្រាប់ខ្លួនខ្ញុំផ្ទាល់ នឹង គ្រូពេទ្យ ភាគច្រើន ការធ្វើរោគវិនិច្ឆ័យគឺ ពឺងលើអេកូ នឹង សញ្ញាក្លីនិច ពិព្រោះការតេសឈាមកូនពិនិត្យ pH យើងមិន ទាន់មានទេ ។ អេកូ ខ្ញុំប្រើរបៀបពិនិត្យវាយតម្លៃ គឺ score de Manning ជាគោល ,ចំពោះការពិនិត្យសរសៃឈាមស្បូន រឺ សរសៃឈាមខួរក្បាលកូន មិនចេះមើលទេ ។
អត្ថបទដោយDr នួន ឆាង

Comments
Post a Comment