កន្ទាលត្រអាក​ ( Hives or Urticaria )

ធ្លាប់ស្គាល់រសជាតិហេីយនៅ?
កន្ទាលត្រអាក​ ( Hives or Urticaria )
-----------------------------------
អាចកើតលើមនុស្សគ្រប់វ័យ​ និងគ្រប់ពេល។
វាបង្ហាញនៅលើស្បែកហើយអាចមានទំហំពីប៉ុនចុងប៊ិុចរហូចប៉ុនចានបាយក៏មាន។
ជាធម្មតាវាបាត់ទៅវិញក្នុងរយៈពេលក្រោម24ម៉ោង​ ប៉ុន្តែមួយដុំចាស់បាត់​ វាអាចចេញនៅកន្លែងថ្មីមួយទៀត។
•សញ្ញាសំខាន់ៗមាន៖

1- ឡើងកន្តួលឬបន្ទះៗលើស្បែកមានពណ៌ផ្កាឈូកឬក្រហម
2- រមាស់ខ្លាំង មនុស្សខ្លះអាចមានការឈឺចាប់។
•មូលហេតុ៖
គឺដោយសារប្រតិកម្មជាមួយអ្វីម្យ៉ាង ហើយមនុស្សម្នាក់ទៅម្នាក់មិនដូចគ្នាទេដូចជា៖
-អាហារ​ : គ្រឿងសមុទ្រ សណ្តែកដី ស៊ុត…ល
-ថ្នាំពេទ្យ​
-ស្រា
-សារធាតុគីមី
-សត្វទិច
-សត្វចិញ្ចឹម
-លំអងផ្កា​ លំអងរុក្ខជាតិ លំអងធូលី
-មេរោគ​ ប៉ារ៉ាសិត
-អាកាសធាតុ​
-សម្ពាធ​លើស្បែកយូរពេក​.....​-ល- ។
•វិធីព្យាបាលរួមមាន៖
1- កុំអេស ស្អំជាមួយកន្សែងត្រជាក់
2- ប្រើថ្នាំលាបបំបាត់រមាស់ដែលមានលាយជាមួយជាតិម៉ង់តុល​ (Menthol)​ ឬ Pramoxine
3- ស្លៀកសំលៀកបំពាក់រលុងៗទន់​ៗ​ និងបន្ទប់មិនក្តៅពេកមិនត្រជាក់ពេក
4- ប្រើប្រាស់ថ្នាំលេបដែលរកបាននៅ
ឪសថស្ថាន (ប្រភេទ​ Antihistamine) ។
ដើម្បីបង្ការកុំ​ឲ្យ​កើតឡើងលើកក្រោយ​ អ្នកត្រូវអង្កេតមើល​ មូលហេតុរបស់វា​ ហើយត្រូវជៀសវាងរបស់ទាំងនោះ។

Comments

Popular posts from this blog

 Amylase Test

តើ triglycerides គឺជាអ្វី?

Alpha Fetoprotein (AFP) Tumor Marker Test