Posts

តើអ្វីជាជំងឺឬសដូងបាត (Hemorrhoid)?

Image
  តើអ្វីជាជំងឺឬសដូងបាត (Hemorrhoid)? មនុស្សគ្រប់រូបសុទ្ធតែមានបណ្ដាញសរសៃឈាម​តូចៗដូចជា អាកទែរ និង​វ៉ែនដែល​ប្រទាក់​ក្រឡាគ្នា ដែល​បង្កើត​ជាបណ្ដាញ​សរសៃឈាមនៅក្នុង​បាតឬទ្វារលាមក។​ ក៏ប៉ុន្តែនៅពេលដែលបណ្ដាញសរសៃឈាម​តូចៗនោះទទួលរងសំពាធជាប្រចាំដោយសារតែការខំប្រឹងបន្ទោរបង់លាមក ក៏បណ្ដាលឱ្យសរសៃឈាមតូចៗរីកប៉ោងធំឡើងៗ​ធ្វើឱ្យមានធ្លាក់ឈាម និងការស្រុតចុះនៃសាច់សរសៃឈាម ទើបគេសន្និដ្ឋានថា ឬសដូងបាតកំពុងតែមានបញ្ហា ឬកើតមានជំងឺឬសដូងបាត។ មូលហេតុ មានមូលហេតុជាច្រើនធ្វើឱ្យយើងកើតជំងឺឬសដូងបាត តែគេកត់សម្គាល់ឃើញថា មានហេតុផល ២ យ៉ាងសំខាន់ៗគឺ៖ - កើនឡើងសម្ពាធក្នុងពោះ​ (increase intra-abdominal pressure) ដែលជាហេតុធ្វើអោយមានរីកធំនៃសរសៃឈាមបាត ○ នៅពេលដែលអ្នកមានការលំបាកខ្លាំងក្នុងពេលបន្ទោរបង់ម្ដងៗដូចជាក្ដៀនពេក ឬទល់លាមក ហើយមានអារម្មណ៍ថាបន្ទោរបង់មិនអស់ ទើបត្រូវចំណាយពេលអង្គុយយូរដើម្បីខំប្រឹងបញ្ចេញលាមកមកក្រៅ ○ ការអង្គុយូរ ○ ការកណ្ដាស់ ○ ប្រឹងបញ្ចេញកំលាំង ○ អំឡុងពេលឆ្លងទន្លេ ○ មិនបានហាត់ប្រាណ ○ Abnormally high tension of the internal sphincter muscle ○ Portal hypertension - មនុស្សមានវ័យចំណាស់ នៅពេលដែលយើងមានវ័យកាន់តែចំណាស់ចាប់ពី ៥០ ឬ ៦...

#តើការបន្តោងសេរ៉ូមមានវីតាមីន ជាការចាំបាច់ដែរឬទេ?

Image
  # តើការបន្តោងសេរ៉ូមមានវីតាមីន   ជាការចាំបាច់ដែរឬទេ? Is intravenous vitamin infusion beneficial? នៅក្នុងប្រទេសជាច្រើន ការយកទឹកសេរ៉ូមដែលគេលាយថ្នាំវីតាមីនឲ្យមានពណ៌លឿងៗ បន្តោងតាមសរសៃឈាមវ៉ែនរបស់អ្នកជំងឺ មានប្រជាប្រីយភាពយ៉ាងខ្លាំងក្នុងចំណោមអតិថិជនខ្លះដែលមិនសូវយល់ដឹងនិងក្នុងចំណោមគ្រូពេទ្យខ្លះដែលមិនសូវខ្វល់អំពីក្រមសីលធម៌វិជ្ជាជីវ:។ មិនទាន់មានភស្តុតាងណាបង្ហាញឲ្យឃើញ អំពីផលប្រយោជន៍នៃការបញ្ចូលវីតាមីន តាមការបន្តោងទឹកសេរ៉ូមនៅឡើយ។ ផ្ទុយទៅវិញ មានភ័ស្តុតាងជាច្រើនអំពីគ្រោះថ្នាក់ដែលវាបានបង្ក។ តើមានហានិភ័យអ្វីខ្លះដែលអាចកើតឡើង ជាមួយនឹងការបន្តោងទឹកសេរ៉ូមដែលមានលាយវីតាមីន ដោយគ្មានការចាំបាច់? អ្នកស្រីវេជ្ជបណ្ឌិត Sophie Medlin ដែលធ្លាប់ធ្វើការជាអ្នកជំនាញផ្នែកអាហាររូបត្ថម្ភនិងជាសាស្ត្រាចារ្យផ្នែកអាហាររូបត្ថម្ភនិងរបបអាហារនៅសាកលវិទ្យាល័យ King's College London បាននិយាយថា “តាមក្បួនវេជ្ជសាស្ត្រ យើងមិនត្រូវបញ្ចូលអ្វីតាមសរសៃឈាមឡើយបើមិនមានការចាំបាច់បំផុត”។ វាមិនមានការចាំបាច់ក្នុងការផ្តល់សារជាតិបំប៉នតាមសរសៃឈាមក្នុងករណីណាក៏ដោយ ក្រៅពីករណីនៃការវះកាត់ពោះវៀន ព្រោះវាមានហានិភ័យខ្ពស់។ ជាទូទៅ តាមក្បួនវេជ្ជសាស្ត្រ មុននឹ...

បើចេញ​រោគសញ្ញាទាំងនេះ អាចថាយើងកំពុង​ខ្វះប្រូតេអ៊ីនហើយ

Image
  បើចេញ​រោគសញ្ញាទាំងនេះ អាចថាយើងកំពុង​ខ្វះប្រូតេអ៊ីនហើយ ប្រូតេអ៊ីន​គឺ​មាន​តួនាទី​សំខាន់​ក្នុង​ដំណើរការ​របស់​រាងកាយ ហើយ​បើ​យើង​មាន​កង្វះ​ប្រូតេអ៊ីន រាងកាយ​របស់​យើង​នឹង​មាន​បញ្ហា។ តើ​រោគសញ្ញា​អ្វី​ខ្លះ​បង្ហាញ​ថា​យើង​មាន​កង្វះ​ប្រូតេអ៊ីន?​ ១. ឃ្លាន​អាហារ ប្រសិនជា​យើង​តែង​តែ​មាន​អារម្មណ៍​ឃ្លាន នោះ​អាច​មក​ពី​អាហារ​ដែលយើង​ញ៉ាំ​​មាន​ប្រូតេអ៊ីន​តិច​តែ​មាន​កាបូអ៊ីដ្រាត និង​ស្ករ​ច្រើន។ បញ្ហា​គឺ​មក​ពី​យើង​ញ៉ាំ​អាហារ​មាន​កាឡូរី​ច្រើន​ ហើយ​មាន​​បរិមាណ​ប្រូតេអ៊ីន​ទាប​បើ​ប្រៀបធៀប​នឹង​បរិមាណកាឡូរី។ ២. បាត់បង់​ម៉ាស់​សាច់ដុំ និង​ឈឺ​សន្លាក់ សាច់ដុំ​គឺ​ជា​កន្លែង​ស្តុក​ប្រូតេអ៊ីន។ បើ​សាច់ដុំ​ចុះ​ខ្សោយ មាន​ការ​ឈឺចាប់ និង​បាត់បង់​ម៉ាស់​ ទាំង​នេះ​អាច​ជា​រោគសញ្ញា​នៃ​កង្វះ​ប្រូតេអ៊ីន។ ការសិក្សា​មួយ​បាន​លើកឡើង​ថា​បញ្ហា​នេះ​តែង​កើត​មាន​លើ​មនុស្ស​វ័យ​ចំណាស់។ ប្រូតេអ៊ីន​គឺ​សំខាន់​សម្រាប់​ការ​រក្សា និង​ការ​លូតលាស់​សាច់ដុំ។ ៣. បញ្ហា​ស្បែក និង​ក្រចក កង្វះ​ប្រូតេអ៊ីន​អាច​បណ្ដាល​ឲ្យ​ក្រចក​ខ្សោយ និង​ផុយស្រួយ​ងាយ​បាក់ ហើយ​ក្នុង​ករណី​ខ្លះ​ទៀត​អាច​មាន​ខ្សែ​ឆ្នូត​ពណ៌​ស និង​ស្នាម​អុជៗ​ពណ៌​ត្នោត​លើ​ក្រចក។ ក្រៅ​ពីក្រចក​ ​ស្...

Plavix 75mg

Image
  # Share   ចែករំលែកចំណេះ​ដឹង Plavix 75mg • សារធាតុផ្សំ( Clopidogrel ) • កបនឹងជម្ងឺ ៖ ការពារជម្ងឺការកេីតនៃកំណកដុំឈាមដែលនាំអោយមានជម្ងឺដុំនៅសរសៃឈាម( Atherothrombosis ) ដូចជាជម្ងឺរលួយសាច់បេះដូង ជម្ងឺដាច់សរសៃឈាមខួរក្បាល ជម្ងឺដុំសរសៃឈាមនៃសរសៃឈាមនៅជេីង ជម្ងឺខ្សោយសរសៃឈាមកូរ៉ូណែនៅបេះដូង ( Acute coronary syndrome )៕ • កំរិតនិងរបៀបប្រេី៖ មនុស្សពេញវ័យ និងមនុស្សចាស់= លេប មួយថ្ងៃ១គ្រាប់ ក្រោយអាហាររៀងរាល់ថ្ងៃ • ហាមប្រេី៖ -ឆាប់ទទួលប្រតិកម្មចំពោះឱសថនេះ។ -ខ្សោយថ្លេីមធ្ងន់ធ្ងរ។ -ហូរឈាមដោយសារដំបៅក្រពះ និងក្នុងខួរក្បាល។ • ការប្រុងប្រយ័ត្ន -ផលវិបាកនៃការហូរឈាមមិនបាត់។ -ការវះកាត់ផ្សេងៗ( ពេលកំពុងប្រេីប្រាស់ឱសថនេះ)។ -ក្នុងករណីតែឯង ឬបូកផ្សំជាមួយឱសថផ្សេងទៀតក្នុងករណីដែលរយៈពេលនៃការហូរឈាមពីពេលធម្មតា ត្រូវពិគ្រោះជាមួយគ្រូពេទ្យ។ -ជាមួយ IPP ត្រូវហាមឃាត់ ( ឱសថសំរាប់ទប់ស្កាត់ អាស៉ីតក្នុងក្រពះ)។ -អ្នកជំងឺខ្សោយតំរងនោម។ -អ្នកជំងឺខ្សោយថ្លេីម។ -វិបត្តិនៃការស្រូបជាតិស្ករក្នុងពោះវៀន។ • អន្តរកម្មឱសថ៖ -Acetylsalicylic acid ( AAS ) -Heparine -Trombolytic -ឱសថបំបាត់ការលាក ( NSAID ) -Omeprazole , Esomeprazole, Ciprofloxaci...

អត្ថបទសុខភាពសុខភាពល្អដោយមិនបាច់ចំណាយលុយ

Image
  # អត្ថបទសុខភាពសុខភាពល្អដោយមិនបាច់ចំណាយលុយ កុំផឹកទឹកត្រជាក់ឱ្យសោះ! វេជ្ជបណ្ឌិតជប៉ុនមួយក្រុមបានអះអាងថា​ ទឹកក្ដៅឧណ្ហៗអាចជួយដោះស្រាយបាននូវបញ្ហាដូចជា៖ ១-​ ឈឺមួយចំហៀងក្បាល ២-​ សម្ពាធឈាមខ្ពស់ ៣-​ សម្ពាធឈាមទាប ៤-​ ឈឺសន្លាក់ ៥-​ បេះដូងលោតម្ដងលឿនម្ដងយឺត ៦-​ ស្កន់ឬឆ្កួតជ្រូក ៧-​ លេីសកូឡេស្តរ៉ូល ៨-​ ក្អក ៩-​ រសេះរសោះខ្លួនប្រាណ ១០-​ ហឺត ១១-​ ក្អកឃូសៗ ១២-​ ស្ទះសរសៃឈាម ១៣-​ ជំងឺទាក់ទងនឹងស្បូននិងតម្រងនោម ១៤-​ ក្រពះ ១៥-​ មិនឃ្លានអាហារ ១៦-​ ជួយភ្នែក​ ត្រចៀក​ បំពង់ក ១៧-​ បំបាត់ឈឺក្បាល * ភ្ញាក់ពីដំណេកភ្លាម​ យេីងត្រូវញុំាទឹកក្ដៅឧណ្ហៗចំនួន​ ៤កែវនៅពេលពោះទទេ​ ហេីយ៤៥​ នាទីក្រោយ សឹមយេីងញុំាអាហារ * ការញុំាទឹកក្ដៅឧណ្ហៗ​ នឹងឱ្យផលល្អក្នុងរយៈពេលទៅតាមជំងឺ​ ដូចខាងក្រោម៖ -​ ៣០ថ្ងៃចំពោះទឹកនោមផ្អែម -​ ៣០ថ្ងៃចំពោះលេីសឈាម -​ ១០ថ្ងៃចំពោះបញ្ហាក្រពះ -​ ៦ខែចំពោះជំងឺស្ទះសរសៃឈាម -​ ១០ថ្ងៃចំពោះការធុំអាហារទទួលទានមិនចូល -​ ១០ថ្ងៃចំពោះស្បូនធ្វេីទុក្ខ -​ ១០ថ្ងៃចំពោះច្រមុះ​ ត្រចៀក​ បំពង់ក -​ ៣០ថ្ងៃចំពោះបេះដូងដេីរមិនស្រួល -​ ៣ថ្ងៃចំពោះឈឺក្បាល/ឈឺមួយចំហៀងក្បាល -​ ៤ខែចំពោះលេីសកូឡេស្តេរ៉ូល -​ ៤ខែចំពោះហឺត * ទឹកត្រជាក់ពិតជាមិនល្អសម្រាប...

onsillitis

Image
  onsillitis គឺ​ប្រភេទ​ជំងឺ​រលាក​សាច់​បំពង់ក ដែល​ធ្វើឱ្យមាន​ទឹករងៃ​នៅលើ​សាច់​បំពង់ក​ទាំងសងខាង​។ ការ​រលាក​បំពង់ក​គឺមាន​ឱកាស​ច្រើន​នៃ​ការឆ្លង​មេរោគ​និង​បាក់តេរី​ប្រសិនបើ​មិន​ព្យាបាល​ទាន់ពេលវេលា ជាពិសេស​កុមារ​តូចៗ​។ ហើយ​ខាងក្រោម​នេះ​គឺជា​រោគសញ្ញា​នៃ​ការ​រលាក​បំពង់ក​ឆ្លង​មេរោគ​ឬ​បាក់តេរី​៖ ​ ​- ឈឺបំពង់ក​ ​ ​- សាច់​បំពង់ក​ក្រហម​មាន​លាយ​ពណ៌​លឿង ឬ ស​អុចៗ​ ​ ​- ឈឺ ឬ​ពិបាក​លេប​អាហារ​ ​ ​- សំឡេង​ស្អក​ ​ ​- ក្លិន​មាត់អាក្រក់​ ​ ​- វិលមុខ​ ​ ​- ឈឺក្បាល​ ​ ​- រងា​ញាក់​ ​ ​- ឈឺ​ក និង​ថ្គាម​ សូមអញ្ចើញទៅពិគ្រោះព្យាបាលជាបន្ទាន់

ជំងឺមេរោគក្នុងក្រពះ

Image
  H. Pylori (Helicobacter pylori) ! នេះគឺជាមូលហេតុ និងរោគសញ្ញា ដែលបណ្តាលឱ្យកើតមាន  # ជំងឺមេរោគក្នុងក្រពះ ! មនុស្សជាច្រើនតែងតែយល់ច្រលំអំពីការឈឺក្រពះធម្មតា និងជំងឺមេរោគក្នុងក្រពះ។ ពេលខ្លះអ្នកមានមេរោគក្នុងក្រពះ តែអ្នកបែរជាគិតថាគ្រាន់តែជាជំងឺក្រពះ ដោយសារមិនទទួលទានអាហារមិនទៀងពេលទៅវិញ។ ដោយការកើតមេរោគក្នុងក្រពះ អ្នកមិនអាចលេបថ្នាំក្រពះធម្មតាជាសះស្បើយបានឡើយ ហើយអាការនេះនឹងនៅតែបន្តការឈឺចុកចាប់រហូតខ្លាំងឡើងៗ ប្រសិនជាគ្មានការព្យាបាលឱ្យបានត្រឹមត្រូវនោះទេ ហើយអាចប្រឈមមុខនឹងហានិភ័យនៃជំងឺធ្លាយ/ដំបៅ ក្រពះ-ពោះវៀន និងជំងឺមហារីកបានថែមទៀតផង។ មេរោគក្នុងក្រពះដែលភាសាបច្ចេកទេសពេទ្យមានឈ្មោះថា H. Pylori (Helicobacter pylori) នោះគឺជាអ្វី? មូលហេតុអ្វីដែលបណ្តាលឱ្យអ្នកកើតមានជំងឺមួយនេះ? តើមានរោគសញ្ញាចម្បងអ្វីខ្លះ? ក. មេរោគក្នុងក្រពះ H.Pylori ជាអ្វី? មេរោគក្រពះជាមេរោគដែលរស់នៅជាមួយមនុស្សយើងរាប់ពាន់ឆ្នាំមកហើយ ដោយមេរោគនេះមាននៅគ្រប់ទិសទី ហើយធ្វើការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈទឹកមាត់ ការទទួលទានចំណីអាហាររួមគ្នា ជាពិសេសអាចឆ្លងតាមរយៈលាមកបានផងដែរ។ ដោយភាគច្រើននៃការឆ្លងជំងឺ បណ្តាលមកពីមិនបានរក្សាអនាម័យខ្លួនប...