Posts

តើហេតុអ្វី បានជាអ្នកពុលឡាន?

Image
តើហេតុអ្វី បានជាអ្នកពុលឡាន? ជម្ងឺពុលឡានគឺជាលក្ខខណ្ឌមួយដែលមានការខ្វែងគំនិតគ្នារវាងចលនាដែលមើលឃើញដោយភ្នែកនិងអារម្មណ៍ចលនានៃប្រព័ន្ធ។ នៅពេលដែលយើងចូលទៅដល់ក្នុងឡាន យើងជិះឡាន អ្នកដំណើរ​ មាន​អារម្មណ៍​មិន​ស្រួល​ ឈឺក្បាលវិលមុខ បែកញើសស្រស្រាក់ រកកល់ចង់ក្អួតភ្លៀម ដូចបរិភោគ​អ្វីខុសអញ្ចឹង។ អ្នកខ្លះគ្រាន់តែចូលទៅដល់ក្នុងឡាន ចេះដំណើរមិន​ទា​ន់ទាំង​បាន​១០០ម៉ែតផង ក៏តាំង​ពុលច្រងាត់ច្រងិលទៅហើយ។ ការពិតអាការៈនេះ​ស្តែងឡើង ដោយហេតុថា ព័ត៌មាន​ដែល​ខួ​ក្បាល​បាន​ទទួល​ ព័ត៌​មាន​ដែល​ភ្នែក​មើល​ឃើញ ត្រជាក់ស្តាប ់ឮ និងរាងកាយដែលសាច់ដុំ​ប៉ះ​ពាល់​មានសភាព​មិនច្បាស់លាស់​ច្របួក​ច្របល់​ប្រឆាំង​គ្នា និយាយ​ជារួមគឺខ្លួនប្រាណយើងបាត់​លំ​នឹង​ បង្កទៅជាការភ័យព្រួយគិតច្រើន ទោះ​បី​ជាការ​គិត​នោះ​​ធ្វើឡើយ​ដោយ​មិន​បាន​ប្រឹង​ មិនបានដឹងខ្លួនក៏ដោយ ក៏​អាការៈ​ពល​ឡាន​នេះ​ បាន​ស្តែង​ចេញ​ឡើង​មក​ដែរ​។ ខ្លិនផ្សេងៗ កំដៅ សម្លេងម៉ាស៊ីនឡាន ក៏ជាកត្តា​បន្ទាប់​បន្សំ​នាំ​ឲ្យ​ពុល​​ឡាន​ដែរ​ ដូច្នេះបានជាអ្នកវិទ្យាសាស្ត្រ និងគ្រូពេទ្យមួយចំនួន គិតថា ការពុលឡាន មិន​មែន​ជា ជម្ងឺនោះទេ។ ជនគ្រប់រូប អាចមានអាការៈពុលឡានទាំងអស់ មិនថាក្មេងចាស់ប្រុសស្រី ដែល​ធ្លាប់​ជិះ​...

Nautamine

Image
សូមណែនាំឱសថដែលជាផលិតផលរបស់ប្រទេសបារាំងមានឈ្មោះថា Nautamine បំបាត់អាការៈពុលពេលធ្វើដំណើរ (ចង្អោរក្អួត វិលមុខ និងមានអារម្មណ៍មិនសូវស្រណុកក្នុងខ្លួន) Brand name: Nautamine Chemical substance: Diphenhydramine គុណសម្បត្តិ បំបាត់អាការៈពុលពេលធ្វើដំណើរ (ចង្អោរក្អួត វិលមុខ និងមានអារម្មណ៍មិនសូវស្រណុកក្នុងខ្លួន) របៀបប្រើ ៦ ដល់ ១២ ឆ្នាំ: ម្តង កន្លះគ្រាប់ មុនធ្វើដំណើរ ១៥ នាទី ១៣ឆ្នាំឡើងទៅ: ម្តង ១គ្រាប់ មុនធ្វើដំណើរ ១៥នាទី ក្នុងករណីការធ្វើដំណើរប្រើរយះពេលយូរ ===>តម្រូវអោយលេបមុនធ្វើដំណើរ ១៥នាទី ហើយបន្តលេបទៀតបន្ទាប់ពី ៦ម៉ោងក្រោយ។ ប្រុងប្រយ័ត្ន ស្រ្តីមានផ្ទៃពោះ ត្រីមាសទី១ និងទី២ អាចប្រើបាន ស្រ្តីមានផ្ទៃពោះ ត្រីមាសទី៣ ត្រូវមានការប្រុងប្រយ័ត្នព្រោះអាចធ្វើអោយមានការប៉ះពាល់ដល់ការរីកលូតលាស់របស់ទារក ហាមប្រើ ស្រ្តីបំបៅដោះកូន ហាមលេបឱសថនេះជាមួយស្រា ឬអាកុល 🚫 មុននិងប្រើប្រាស់ថ្នាំសូមពិគ្រោះជាមួយអ្នកជំនាញខាងឱសថជាមុនសិន ព្រោះការប្រើប្រាស់ថ្នាំខុសអាចអោយគ្រោះថ្នាក់ 🚫

ឱសថទាល់ដំណេក (ថ្នាំជួយឲ្យងងុយគេង)

Image
ឱសថទាល់ដំណេក (ថ្នាំជួយឲ្យងងុយគេង) ` - ឱសថទាល់ដំណេករយៈពេលខ្លី (ប្រសិទ្ធខ្សោយ)៖ + Phénergan (Prométhazine) + Donormyl (Doxylamine) + Théralene (Alimémazine) + Atarax (hydroxyzine) ` - ឱសថទាល់ដំណេករយៈពេលមធ្យម៖ + ពពួក Benzodiazepine: Lexomil (Bromazépam), Axprazol (Alprazolam), Témesta (lorazépam) + ពពួក Analogue Benzodiazepine: Stilnox (zolpiderm), Imovane (zopiclone) ` - ឱសថទាល់ដំណេករយៈពេលយូរ៖ + ពពួល Benzodiazepine: Valium (diazépam), Tranxene (clorazépam) ` ភាពអត់ងងុយ ដែលជាភាសាអង់គ្លេសហៅថា «insomnia» ចែកចេញជា ៣ ប្រភេទ៖ - អត់ងងុយម្តងៗម្តាល់៖ ដោយសារគិតច្រើនពេក ដែលបណ្តាលឲ្យ ស្តេ្រស (stress) ឬ ដោយសារការផ្លាស់ប្តូរពេលវេលារស់នៅភ្លាមៗ (ឧ. ពេលទៅក្រៅប្រទេស) ។ - អត់ងងុយរំាំរ៉ៃ៖ ដោយសារបញ្ហាផ្លូវចិត្ត ឬ ដោយសារមានជម្ងឺ (ឧ. ខ្សោយបេះដូង ឬ ការឈឺចុកចាប់រាំរ៉ៃ) - អត់ងងុយដោយសារឱសថ៖ ដោយសារ ការប្រើប្រាស់ឱសថទាល់ដំណេកពពួក benzodiazepine និង analogue benzodiazepine ច្រើនដងពេក ដែលបណ្តាលឲ្យមានភាពញានហ្នឹងឱសថ ។ ` ការប្រើប្រាស់ ឱសថទាល់ដំណេក សម្រាប់ជួយឲ្យសម្រានបាន ភាគច្រើនគឺ ចំពោះតែអ្នក មានភាពអត់ងងុយម្តងម្តាល់ តែ...

រលូតនៅត្រីមាសទីមួយ Avortement spontané précoce

Image
រលូតនៅត្រីមាសទីមួយ Avortement spontané précoce # និយមន័យ Avortement spontané précoce រឺ Fausse couche spontanée precoce (FCSP) គឺជាការរលូតនៅត្រីមាស ទីមូយ រឺ កូនអាយុតិចជាង ១៤ សប្ដាហ៍ គិតតាមរដូវចុងក្រោយ ។ រលូតនៅត្រីមាសទីមួយ វាអាចមានពីរទំរង់គឺ : -កូនចេញមកក្រៅ ហើយនៅមានបេះដូង រឺ នៅលូតលាស់ -កូនឈប់លូតលាស់ រឺ គ្មានបេះដូង ហើយរលូតចេញក្រៅ # រោគសញ្ញា -ហូរឈាមពីក្នុងស្បូន ក្រហមស្រស់ ហូរឈាមច្រើន ពេលខ្លះធ្លាក់កូនចេញមកក្រៅ -ឈឺពោះ -បាត់ចាញ់ : បាត់ចង់ក្អួត , .....។ -លូកពិនិត្យទ្វារមាស មិនឈឺ មាត់ស្បូនបើក # ពិនិត្យអេកូ -embryon គ្មានសកម្មភាពបេះដូង , -ថង់កូនក្នុងស្បូនសំប៉ែត , -ស្បូនស្អាតបន្ទាប់ពីកូនចេញ (avortement complet) -សល់កំទេចសាច់កូនខ្លះ (avortement incomplet) # ការព្យាបាល -ករណីរលូតពេញលេញ (complet) មិនចាំបាច់ព្យាបាលទេ -ករណីរលូតមិនពេញលេញ (incomplete) វានៅសល់ផ្នែក ខ្លះរបស់កូនក្នុងស្បូន យើងមានវិធីពីរយ៉ាងក្នុងការព្យាបាលគឺ: 1+បូមសម្អាត :ជាពិសេសករណីហូរឈាម ត្រូវសម្អាតអោយ បានលឿន ពេលខ្លះយើងយកសាច់កូនទៅពិនិត្យកោសិកា (anatopathologie) 2+ករណីនៅសល់តិចតូច គេអាចប្រើថ្នាំ Misoprostol ដោយមិនសម្អាត ...

Prealbumin Blood Test

Image
Prealbumin Blood Test តេស្តឈាម Prealbumin តើតេស្តឈាម prealbumin គឺជាអ្វី? តេស្តឈាម prealbumin វាស់កម្រិត prealbumin ក្នុងឈាមរបស់អ្នក។ Prealbumin គឺជាប្រូតេអ៊ីនដែលផលិតនៅក្នុងថ្លើមរបស់អ្នក។ Prealbumin ជួយផ្ទុកអរម៉ូនទីរ៉ូអ៊ីតនិងវីតាមីនអាតាមរយៈចរន្តឈាមរបស់អ្នក។ វាក៏ជួយកំណត់របៀបដែលរាងកាយរបស់អ្នកប្រើថាមពល។ ប្រសិនបើកម្រិត prealbumin របស់អ្នកទាបជាងធម្មតាវាអាចជាសញ្ញានៃកង្វះអាហារូបត្ថម្ភ។ កង្វះអាហារូបត្ថម្ភគឺជាស្ថានភាពមួយដែលរាងកាយរបស់អ្នកមិនទទួលបានកាឡូរីវីតាមីននិង / ឬជាតិរ៉ែដែលត្រូវការសម្រាប់សុខភាពល្អ។ ឈ្មោះផ្សេងទៀត: thyroxine ចង prealbumin, PA, ការធ្វើតេស្ត transthyretin, transthyretin តើវាត្រូវបានប្រើសម្រាប់អ្វី? តេស្ត prealbumin អាចត្រូវបានប្រើដើម្បី៖ ស្វែងយល់ថាតើអ្នកកំពុងទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ជាពិសេសប្រូតេអ៊ីននៅក្នុងរបបអាហាររបស់អ្នកដែរឬទេ។ ពិនិត្យមើលថាតើអ្នកមានអាហារូបត្ថម្ភគ្រប់គ្រាន់ទេប្រសិនបើអ្នកនៅក្នុងមន្ទីរពេទ្យ។ អាហារូបត្ថម្ភដើរតួនាទីយ៉ាងសំខាន់ក្នុងការជាសះស្បើយនិងព្យាបាល។ ជួយធ្វើរោគវិនិច្ឆ័យរោគឆ្លងនិងជំងឺរ៉ាំរ៉ៃ។ ហេតុអ្វីបានជាខ្ញុំត្រូវការតេស្តឈាម prealbumin? អ្ន...

ដូចម្ដេចដែលហៅថាជម្ងឺទឹកនោមប្រៃ?

Image
ដូចម្ដេចដែលហៅថាជម្ងឺទឹកនោមប្រៃ? សុខភាព៖ ជាធម្មតាទឹកនោមបញ្ចេញជាតិប្រូតេអ៊ីន បានតិចជាតិ ៣០ មីលីក្រាម​ ក្នុងមួយថ្ងៃ។ តែក្នុងករណី សារជាតិប្រូតេអ៊ីនក្នុងឈាម បញ្ចេញតាមរយៈទឹកនោមមានបរិមាណលើសពី ៥០ មីលីក្រាម ​ក្នុងមួយថ្ងៃ គឺលោកអ្នកត្រូវបានអ្នកជំនាញ ធ្វើរោគវិនិច្ឆ័យ​ឃើញថា លោកអ្នកកំពុងតែកើតជម្ងឺទឹកនោមប្រៃ។ +មូលហេតុបណ្ដាលឱ្យកើតជម្ងឺនេះ -កត្តាដែលបង្កឱ្យមានជម្ងឺទឹកនោមប្រៃ គឺអាចកើតឡើងដោយឯកឯង ឬដោយសារតែជម្ងឺអ្វីម្យ៉ាង ដូចជា ការខូចតម្រង់នោម ជាដើម។ +រោគសញ្ញា - ហេវហត់ គ្មាន​កម្លាំង​កំហែង - ហើម ជាពិសេស​នៅ​ជុំវិញ​ភ្នែក កែងជើង និង​ប្រអប់ជើង - ឡើងទម្ងន់ដោយសារតែហើម - ចុះខ្សោយ ផ្លូវភេទ - បញ្ចេញទឹកនោមច្រើន - រោគសញ្ញានៃជម្ងឺទឹកនោមប្រៃ គឺមិនងាយមើលដឹងដោយខ្លួនឯងនោះទេ ទាល់តែអ្នកជម្ងឺមានអាការចុះខ្សោយខ្លាំងមែនទែន មកពិគ្រោះជាមួយគ្រូពេទ្យ ទើបដឹងថា កើតជម្ងឺទឹកនោមប្រៃ។ សភាពអ្នកជម្ងឺដែលមកពិគ្រោះជាមួយគ្រូពេទ្យ ច្រើនតែមានអាការហើម និងមានបញ្ហាត្រង់តម្រង់នោម។ +ផលប៉ះពាល - ធ្វើឱ្យតម្រងនោមចុះខ្សោយ បណ្ដាលឱ្យខូចក្រលៀន ហើយធ្វើឱ្យមានបញ្ហាដល់ដំណើរការ នៃសរសៃ​ឈាម​បេះដូង សរសៃ​ខួរក្បាល ក្រពះ និងពោះវៀនជា...

កូនក្នុងស្បូនខ្វះអុកស៊ីសែន Asphyxie foetale

Image
កូនក្នុងស្បូនខ្វះអុកសីុីសែន Asphyxie foetale (ទម្លាប់ប្រើ "កូនខ្យោយ" រឺ souffrance foetale) -Asphyxie fœtale ជាការធ្លាក់ចុះខ្សោយ នៃការផ្លាស់ប្ដូរខ្យល់រវាងម្ដាយនឹងកូនក្នុងស្បូន ដែលធ្វើអោយ pH របស់ឈាមកូនថយចុះ (acidose) នឹង ចេញរោគសញ្ញាផ្សេងៗទៀត ជាពិសេស រោគសញ្ញាប្រព័ន្ធប្រសាទលើកូន នៅពេលសម្រាលហើយ ។ -ពាក្យ « souffrance fœtale » ជាពាក្យចាស់ ពាក្យ បុរាណ ដែលគេចង់និយាយសំដៅលើកូន ដែលមាន សភាពឈឺចាប់ " Souffre = ឈឺចាប់" ដែលគេប្រើក្នុងន័យបង្ហាញរោគសញ្ញារបស់ asphyxie foetale ប៉ុន្តែវាមិនមែនជាពាក្យបច្ចេកទេសពេទ្យទេ មិនមែនជាពាក្យត្រឹមត្រូវច្បាស់លាស់នោះទេ វាជាពាក្យដែលគេប្រើដោយការភ័ន្តច្រឡំជាទូទៅ ប្រើជាទម្លាប់ ប្រើដោយខុសឆ្គង ជាពីសេសគេប្រើពាក្យនេះ នៅពេលពន្យល់ទៅកាន់ ឪពុកម្ដាយ បងប្អូនរបស់ស្ត្រី។ # តើមូលហេតុអ្វីបានជាកូនខ្វះអុកសីុសែន ? ដើម្បីអោយឈាម និង អុកសីុសែន ទៅចញ្ចឹមកូនគ្រប់ក្រាន់ ត្រូវការចូលរួមពី ឈាមម្ដាយល្អ ,សុកល្អ , ទងសុកល្អ , បើមានមួយណាមានបញ្ហា វានឹងធ្វើអោយ ឈាមម្ដាយ មិនអាចទៅចិញ្ចឹមកូនបានគ្រប់ក្រាន់ ដែលនាំអោយកូនខ្វះ អុកសីុសែន ហៅថា Asphyxie foetale ។ # មូលហេតុ -ស្បូនកន្ត្រាក់...