ឱសថទាល់ដំណេក (ថ្នាំជួយឲ្យងងុយគេង)

ឱសថទាល់ដំណេក (ថ្នាំជួយឲ្យងងុយគេង)
`
- ឱសថទាល់ដំណេករយៈពេលខ្លី (ប្រសិទ្ធខ្សោយ)៖
+ Phénergan (Prométhazine)
+ Donormyl (Doxylamine)
+ Théralene (Alimémazine)
+ Atarax (hydroxyzine)


`
- ឱសថទាល់ដំណេករយៈពេលមធ្យម៖
+ ពពួក Benzodiazepine: Lexomil (Bromazépam), Axprazol (Alprazolam), Témesta (lorazépam)
+ ពពួក Analogue Benzodiazepine: Stilnox (zolpiderm), Imovane (zopiclone)
`
- ឱសថទាល់ដំណេករយៈពេលយូរ៖
+ ពពួល Benzodiazepine: Valium (diazépam), Tranxene (clorazépam)
`
ភាពអត់ងងុយ ដែលជាភាសាអង់គ្លេសហៅថា «insomnia» ចែកចេញជា ៣ ប្រភេទ៖
- អត់ងងុយម្តងៗម្តាល់៖ ដោយសារគិតច្រើនពេក ដែលបណ្តាលឲ្យ ស្តេ្រស (stress) ឬ ដោយសារការផ្លាស់ប្តូរពេលវេលារស់នៅភ្លាមៗ (ឧ. ពេលទៅក្រៅប្រទេស) ។
- អត់ងងុយរំាំរ៉ៃ៖ ដោយសារបញ្ហាផ្លូវចិត្ត ឬ ដោយសារមានជម្ងឺ (ឧ. ខ្សោយបេះដូង ឬ ការឈឺចុកចាប់រាំរ៉ៃ)
- អត់ងងុយដោយសារឱសថ៖ ដោយសារ ការប្រើប្រាស់ឱសថទាល់ដំណេកពពួក benzodiazepine និង analogue benzodiazepine ច្រើនដងពេក ដែលបណ្តាលឲ្យមានភាពញានហ្នឹងឱសថ ។
`
ការប្រើប្រាស់ ឱសថទាល់ដំណេក សម្រាប់ជួយឲ្យសម្រានបាន ភាគច្រើនគឺ ចំពោះតែអ្នក មានភាពអត់ងងុយម្តងម្តាល់ តែប៉ុណ្ណោះ ។ ចំពោះ អ្នកជម្ងឺដែលមាន ភាពងងុយរាំរ៉ៃ (លើសពី ៤ សប្តាហ៍) ត្រូវទៅជួយពិគ្រោះជាមួយហ្នឹងគ្រូពេទ្យ ដើម្បីទទួលបានការព្យាបាលដ៏សមស្រប ។
`
ចំណាំ៖ ឱសថទាល់ដំណេក មិនគួរប្រើប្រាស់លើសពី ៤ សប្តាហ៍នោះទេ ព្រោះការប្រើប្រាសឱសថទាំងនេះ ក្នុងរយៈពេលយូរអាចបណ្តាលឲ្យមានការញាន ទៅហ្នឹងឱសថ ។

Comments

Popular posts from this blog

តើ triglycerides គឺជាអ្វី?

ហេតុអ្វីគ្រាន់តែរ៉េស៊ីសឈាមប្តីប្រពន្ធផ្ទុយគ្នា កូនអាចមានគ្រោះថ្នាក់?

ជំងឺមេរោគក្នុងក្រពះ