ការឈឺពោះសម្រាលកូន (Travail obstétrical)
ការឈឺពោះសម្រាលកូន (Travail obstétrical) # និយមន័យ គឺជាបាតុភូត ប្រឹងបញ្ចេញកូន នឹង សរីរាង្គជាប់ទាក់ទង រួមមាន សុក ទឹកភ្លោះ នឹង ស្រោមទឹកភ្លោះ ចេញមកខាងក្រៅពោះម្ដាយ ។ # ការឆ្លងកាត់ឧបសគ្គរបស់កូន -ដើម្បីអោយការសម្រាលធ្វើទៅបាន កូនត្រូវឆ្លងកាត់ឧបសគ្គ ៣ គឺ មាត់ស្បូន , ឆ្អឹងត្រគាក នឹង ទ្វារមាស (périnée) ។ -ឆ្អឹងត្រគាកម្ដាយ ជាឧបសគ្គ ដែលសំខាន់ជាង រឺ ពិបាកឆ្លង កាត់ជាងគេ សម្រាប់កូន -ការកន្ត្រាក់ស្បូន : វាជាកំលាំងរុញច្រាន រឺ ជម្រុញអោយកូន ចេញមកក្រៅ បើស្បូនមិនកន្ត្រាក់ នោះក៏គ្មានការសម្រាលដែរ -ការបើកមាត់ស្បូន : ជាមធ្យមមាត់ស្បូនបើក ១ cm ក្នុងមួយ ម៉ោង ដូចនេះជាមធ្យមត្រូវការពេល ១០ ម៉ោងទើបស្បូនបើក បាន ១០ cm ដែលហៅថាបើកអស់ ។ ស្រ្តីកូនទី ២ ទី ៣ ជាទូទៅមាត់ស្បូនបើកលឿនជាងស្ត្រីកូនដំបូង ។ # លក្ខណៈឈឺពោះសម្រាលកន្ត្រាក់ស្បូន : -ស្បូនកន្ត្រាក់ដោយខ្លួនឯង -ការកន្ត្រាក់មានរយៈពេលសម្រាក គឺ កន្ត្រាក់ហើយ ឈប់កន្ត្រាក់ ហើយទើបកន្ត្រាក់ទៀត -ការកន្ត្រាក់កាន់តែខ្លាំងឡើង នឹង ញាប់ឡើង , -ស្បូនកន្ត្រាក់ទាំងមូល គ្រប់កន្លែង -ពេលស្បូនកន្ត្រាក់ គឺអោយឈឺពោះ -មាត់ស្បូនបើកកាន់តែធំ ការកន្ត្រាក់កាន់តែញាប់ កាន់តែខ្លាំង នឹង ឈឺក...