ការឈឺពោះសម្រាលកូន (Travail obstétrical)
ការឈឺពោះសម្រាលកូន
(Travail obstétrical)
(Travail obstétrical)
#និយមន័យ
គឺជាបាតុភូត ប្រឹងបញ្ចេញកូន នឹង សរីរាង្គជាប់ទាក់ទង រួមមាន សុក ទឹកភ្លោះ នឹង ស្រោមទឹកភ្លោះ ចេញមកខាងក្រៅពោះម្ដាយ ។

#ការឆ្លងកាត់ឧបសគ្គរបស់កូន
-ដើម្បីអោយការសម្រាលធ្វើទៅបាន កូនត្រូវឆ្លងកាត់ឧបសគ្គ ៣ គឺ មាត់ស្បូន , ឆ្អឹងត្រគាក នឹង ទ្វារមាស (périnée) ។
-ឆ្អឹងត្រគាកម្ដាយ ជាឧបសគ្គ ដែលសំខាន់ជាង រឺ ពិបាកឆ្លង កាត់ជាងគេ សម្រាប់កូន
-ការកន្ត្រាក់ស្បូន : វាជាកំលាំងរុញច្រាន រឺ ជម្រុញអោយកូន ចេញមកក្រៅ បើស្បូនមិនកន្ត្រាក់ នោះក៏គ្មានការសម្រាលដែរ
-ការបើកមាត់ស្បូន : ជាមធ្យមមាត់ស្បូនបើក ១ cm ក្នុងមួយ ម៉ោង ដូចនេះជាមធ្យមត្រូវការពេល ១០ ម៉ោងទើបស្បូនបើក បាន ១០ cm ដែលហៅថាបើកអស់ ។ ស្រ្តីកូនទី ២ ទី ៣ ជាទូទៅមាត់ស្បូនបើកលឿនជាងស្ត្រីកូនដំបូង ។

#លក្ខណៈឈឺពោះសម្រាលកន្ត្រាក់ស្បូន :
-ស្បូនកន្ត្រាក់ដោយខ្លួនឯង
-ការកន្ត្រាក់មានរយៈពេលសម្រាក គឺ កន្ត្រាក់ហើយ ឈប់កន្ត្រាក់ ហើយទើបកន្ត្រាក់ទៀត
-ការកន្ត្រាក់កាន់តែខ្លាំងឡើង នឹង ញាប់ឡើង ,
-ស្បូនកន្ត្រាក់ទាំងមូល គ្រប់កន្លែង
-ពេលស្បូនកន្ត្រាក់ គឺអោយឈឺពោះ
-មាត់ស្បូនបើកកាន់តែធំ ការកន្ត្រាក់កាន់តែញាប់ កាន់តែខ្លាំង នឹង ឈឺកាន់តែខ្លាំង ។

-ដំណាក់កាលទី១ : គេគិតពីការឈឺពោះ កន្ត្រាក់់ស្បូន រហូតដល់មាត់ស្បូនបើកអស់ដែលគេចែកជាពីគឺ :
1-រយៈយឺត : គិតចាប់ពីឈឺពោះរហូតដល់មាត់ស្បូនបើកបាន ៣ ទៅ ៤ cm។
2-រយៈសកម្ម : គិតចាប់ពីមាត់ស្បូនបើកបាន ៣ ទៅ ៤ cm រហូត ដល់មាត់ស្បូនបើកអស់ ។

-ដំណាក់កាលទី២ : ចាប់ពីមាត់ស្បូនបើកអស់ រហូតដល់កូន កើតចេញមកក្រៅ ដែលគេចែកជាបីគឺ :
1-ការឆ្លងកាត់ច្រកឆ្អឹកត្រគាកខាងលើរបស់កូន (engagement)
2-ការចុះ នឹង វិល របស់កូន ( Descente នឹង rotation)
3-ការចេញចេញពីច្រកឆ្អឹកត្រគាកខាងក្រោមរបស់កូន (Degagement)

-ដំណាក់កាលទី៣: ការទម្លាក់សុក (délivrance)
ការតាមដាន ២ម៉ោងក្រោយសម្រាល វាមិនស្ថិតនៅក្នុង ដំណាក់កាលឈឺពោះសម្រាលទេ តែវាជាដំណាក់មានគ្រោះ ថ្នាក់ខ្ពស់ចំពោះម្ដាយ គឺការធ្លាក់ឈាមក្រោយសម្រាល ដូចនេះហើយបានជា ឯកសារខ្លះ នឹង នៅលើក្រដាស់ ប៉ាតូក្រាម(Partogramme) ខ្លះ គេដាក់ថា ដំណាក់កាលទី៤ នៃការសម្រាល ។
អត្ថបទដោយខ្ញុំ នួន ឆាង
ប្រែសម្រួលពីសៀវភៅ
-Pratique de l'accouchement 6 Edition 2016
-KB Gynécologie Obstétrique, Edition 2017

Comments
Post a Comment