#ការធ្វើអោយឈឺពោះសម្រាលកូនស្លាប់ក្នុងស្បូន

កូនស្លាប់ក្នុងស្បូន គឺ កូនគ្មានចលនាបេះដូង ពីអាយុ ១៤ សប្ដាហ៍ ឡើងទៅ ។ ករណីនេះគឺគេធ្វើអោយឈឺសម្រាល តាមទ្វារមាស ហើយមិនមែនជាករណី បន្ទាន់នោះទេ ។ ករណីបន្ទាន់មានខ្លះដូចជា របើកសុក , មានបង្ករោគ , មានហានិភ័យ កើតវិបត្តកំណកឈាមម្ដាយ, .....។
#កូនក្រោម ១៥សប្ដាហ៍
-ប្រើសឺុរាំងបូម ( aspiration) : រហ័ស ងាយស្រួល មិនសូវពិបាកដល់ ស្ត្រី
-ការប្រើថ្នាំ prostaglandine គេប្រើនៅពេលកូនអាយុ ១៦ សប្ដាហ៍ ឡើង ប៉ុន្ដែគេអាចប្រើវា ជួយអោយមាត់ទន់ មុនពេល ប្រើសម្ភារ កាត់បន្ថយ ការឈឺចាប់ , កាត់បន្ថយរយៈពេលធ្វើ, ការប៉ះទង្គិចមាត់ស្បូន
#កូនអាយុ ១៥ ទៅ ៣២ សប្ដាហ៍
គេមាន protocol ច្រើនរបៀប គេបន្ទំមាត់ស្បូនដោយថ្នាំ រឺ សុងនោម រឺ Hygroscopic dilators ។
Protocol ភាគច្រើនគឺ គេប្រើថ្នាំ Mifepristone 600 mg លេប យ៉ាងតិច ២៤ ម៉ោង មុនបន្ទំុស្បូន , ២៤ ទៅ ៣៦ ម៉ោងក្រោយ បើស្បូនមិន បើក គេប្រើ Misoprostol លេប ២០០ ug ទៅ ៤០០ ug រាល់ ៤ ម៉ោងម្ដង ជាមួយនឹងការបំបែកទឹកភ្លោះ ។ បើស្ត្រីធ្លាប់វះស្បូន គឺ បន្ថយ កំរិតថ្នាំ Misoprostol ពាក់កណ្ដាល ។
#ឧទាហរណ៍ របៀបប្រើញឹកញាប់
-ថ្ងៃដំបូង J0: mifépristone ៦០០mg ប្រសិនបើឈឺពោះ គឺប្រើតែម្ដងនេះគត់
-ថ្ងៃទី ១ J1: បើមាត់ស្បូនបិទ , គេអាច ប្រើឧបករណ៍ Hygroscopic dilators បន្ទន់ មាត់ស្បូន ៣ ទៅ ៤ម៉ោង ហើយបំបែកទឹកភ្លោះ
-ថ្ងៃទី ២ J2: លេប Cytotec 100ug រាល់ ៤ ម៉ោងម្ដង ប្រើមិនលើស ៤ ដង ។ក្នុងករណី ៤ ដងហើយមិនឈឺ ត្រូវពិនិត្យឡើងវិញ មើលសុខភាពស្រី , ស្បូន , ជាពិសេស ទឹកភ្លោះបែក រឺ នៅ បើនៅអាចបំបែក រួចដាក់ថ្នាំបន្ដ ។
#កូនអាយុលើស ៣២សប្ដា៍ ឡើង
-ប្រសិនបើ score de Bishop 6 ឡើង គេប្រើ Ocytocine បង្កើនការឈឺពោះ នឹង បំបែកទឹកភ្លោះ
-បើ Score de Bishop តិជាង ៦ យើងប្រើ Cytotec ២០០ ug រាល់ ៤ ម៉ោងម្ដង ដាក់មិនលើស ៣ ដង ។
បើដាក់ ៣ ដងហើយមិនឈឺពោះ គេពិនិត្យ វាយតម្លៃឡើង វិញ គេអាចដាក់ថ្នាំ Cytotec ជាថ្មី រឺ ប្រើ Prostaglandine E2 រឺ ប្រើ សុងនោមធ្វើអោយឈឺពោះ ទៅតាមករណីជាករណី និមួយៗ ។
ការប្រើប្រាស់ថ្នាំផ្សះត្រូវធ្វើទៅតាមជាក់ស្ដែងនិមួយៗ មិនប្រើគ្រប់ករណីទេ ។ ការសម្អាតស្បូនត្រូវធ្វើ ករណីកូនអាយុតិចជាង ៣២ សប្ដាហ៍ បើកូនអាយុលើស ៣២ សប្ដាហ៍ត្រូវមើលតាមជាក់ស្ដែង ដូចករណីសម្រាលកូន គ្រប់ខែធម្មតា ។ ត្រូវតាមដាន សុខភាព ស្រ្តី ជាពិសេសគឺ ការកន្ត្រាក់ស្បូន ។
អត្ថបទដោយខ្ញុំ នួន ឆាង
ប្រែសម្រួលពីសៀវភៅ
-Pratique de l'accouchement 6 Edition 2016

Comments

Popular posts from this blog

 Amylase Test

តើ triglycerides គឺជាអ្វី?

Cholesterol