Posts

Showing posts from October, 2020

តើអ្វីជាជំងឺឬសដូងបាត (Hemorrhoid)?

Image
  តើអ្វីជាជំងឺឬសដូងបាត (Hemorrhoid)? មនុស្សគ្រប់រូបសុទ្ធតែមានបណ្ដាញសរសៃឈាម​តូចៗដូចជា អាកទែរ និង​វ៉ែនដែល​ប្រទាក់​ក្រឡាគ្នា ដែល​បង្កើត​ជាបណ្ដាញ​សរសៃឈាមនៅក្នុង​បាតឬទ្វារលាមក។​ ក៏ប៉ុន្តែនៅពេលដែលបណ្ដាញសរសៃឈាម​តូចៗនោះទទួលរងសំពាធជាប្រចាំដោយសារតែការខំប្រឹងបន្ទោរបង់លាមក ក៏បណ្ដាលឱ្យសរសៃឈាមតូចៗរីកប៉ោងធំឡើងៗ​ធ្វើឱ្យមានធ្លាក់ឈាម និងការស្រុតចុះនៃសាច់សរសៃឈាម ទើបគេសន្និដ្ឋានថា ឬសដូងបាតកំពុងតែមានបញ្ហា ឬកើតមានជំងឺឬសដូងបាត។ មូលហេតុ មានមូលហេតុជាច្រើនធ្វើឱ្យយើងកើតជំងឺឬសដូងបាត តែគេកត់សម្គាល់ឃើញថា មានហេតុផល ២ យ៉ាងសំខាន់ៗគឺ៖ - កើនឡើងសម្ពាធក្នុងពោះ​ (increase intra-abdominal pressure) ដែលជាហេតុធ្វើអោយមានរីកធំនៃសរសៃឈាមបាត ○ នៅពេលដែលអ្នកមានការលំបាកខ្លាំងក្នុងពេលបន្ទោរបង់ម្ដងៗដូចជាក្ដៀនពេក ឬទល់លាមក ហើយមានអារម្មណ៍ថាបន្ទោរបង់មិនអស់ ទើបត្រូវចំណាយពេលអង្គុយយូរដើម្បីខំប្រឹងបញ្ចេញលាមកមកក្រៅ ○ ការអង្គុយូរ ○ ការកណ្ដាស់ ○ ប្រឹងបញ្ចេញកំលាំង ○ អំឡុងពេលឆ្លងទន្លេ ○ មិនបានហាត់ប្រាណ ○ Abnormally high tension of the internal sphincter muscle ○ Portal hypertension - មនុស្សមានវ័យចំណាស់ នៅពេលដែលយើងមានវ័យកាន់តែចំណាស់ចាប់ពី ៥០ ឬ ៦...

#តើការបន្តោងសេរ៉ូមមានវីតាមីន ជាការចាំបាច់ដែរឬទេ?

Image
  # តើការបន្តោងសេរ៉ូមមានវីតាមីន   ជាការចាំបាច់ដែរឬទេ? Is intravenous vitamin infusion beneficial? នៅក្នុងប្រទេសជាច្រើន ការយកទឹកសេរ៉ូមដែលគេលាយថ្នាំវីតាមីនឲ្យមានពណ៌លឿងៗ បន្តោងតាមសរសៃឈាមវ៉ែនរបស់អ្នកជំងឺ មានប្រជាប្រីយភាពយ៉ាងខ្លាំងក្នុងចំណោមអតិថិជនខ្លះដែលមិនសូវយល់ដឹងនិងក្នុងចំណោមគ្រូពេទ្យខ្លះដែលមិនសូវខ្វល់អំពីក្រមសីលធម៌វិជ្ជាជីវ:។ មិនទាន់មានភស្តុតាងណាបង្ហាញឲ្យឃើញ អំពីផលប្រយោជន៍នៃការបញ្ចូលវីតាមីន តាមការបន្តោងទឹកសេរ៉ូមនៅឡើយ។ ផ្ទុយទៅវិញ មានភ័ស្តុតាងជាច្រើនអំពីគ្រោះថ្នាក់ដែលវាបានបង្ក។ តើមានហានិភ័យអ្វីខ្លះដែលអាចកើតឡើង ជាមួយនឹងការបន្តោងទឹកសេរ៉ូមដែលមានលាយវីតាមីន ដោយគ្មានការចាំបាច់? អ្នកស្រីវេជ្ជបណ្ឌិត Sophie Medlin ដែលធ្លាប់ធ្វើការជាអ្នកជំនាញផ្នែកអាហាររូបត្ថម្ភនិងជាសាស្ត្រាចារ្យផ្នែកអាហាររូបត្ថម្ភនិងរបបអាហារនៅសាកលវិទ្យាល័យ King's College London បាននិយាយថា “តាមក្បួនវេជ្ជសាស្ត្រ យើងមិនត្រូវបញ្ចូលអ្វីតាមសរសៃឈាមឡើយបើមិនមានការចាំបាច់បំផុត”។ វាមិនមានការចាំបាច់ក្នុងការផ្តល់សារជាតិបំប៉នតាមសរសៃឈាមក្នុងករណីណាក៏ដោយ ក្រៅពីករណីនៃការវះកាត់ពោះវៀន ព្រោះវាមានហានិភ័យខ្ពស់។ ជាទូទៅ តាមក្បួនវេជ្ជសាស្ត្រ មុននឹ...