#អស់រដូវ #Ménopause
# អស់រដូវ # Ménopause Ménopause មកពីពាក្យក្រិច [meno=mois= ខែ]-[pausis=pause=ឈប់] មានន័យថា ឈប់មានរដូវ ។ អស់រដូវតាមធម្មជាតិ (ménopause naturelle) ជាលក្ខណៈធម្មតារបស់ស្ដ្រី មិនមែនជា ជំងឺទេ គេថាវាជាជំងឺកាលណា កើតមានមុនអាយុ ៣៥ ឆ្នាំ ដែលគេអោយឈ្មោះថា អូវែខ្សោយមុនកំណត់ (insuffisance ovaienne prématuré) ។ អស់រដូវ អាយុជាមធ្យមគឺ ៥០ ឆ្នាំ តែអាចប្រែប្រួលទៅតាមស្រ្តីម្នាក់ៗ , ពូជសាស្ត្រ , ស្រា , បារី , កង្វះអាហារ , ..... ។ អស់រដូវក៏អាចមកពីបញ្ហាវេជ្ជសាស្ត្រដែរដូចជា ការព្យាបាលដោយថ្នាំគីមី , ការវះកាត់អូវែ, កាំរស្មីX , ....៕ # និយមន័យ អស់រដូវ គឺជាការបាត់រដូវ ក្រោយរាំងរដូវ រយៈពេល ១២ ខែ ឡើង រឺ បាត់រដូវយ៉ាងតិច ១២ ខែឡើង ដោយបានឆ្លងកាត់ ដំណាក់កាលជំវិញអស់រដូវ រឺ ជិតអស់រដូវ ។ # រោគវិនិច្ឆ័យ រោគវិនិច្ឆ័យ ពឹងលើរោគសញ្ញា គឺ សញ្ញាជំវិញអស់រដូុវ នឹង បាត់រដូវមួយឆ្នាំ រួមនឹងអាយុស្ត្រី ។ ការពិនិត្យអ័រមូន វាមិនចាំ បាច់ទេ គេធ្វើក្នុងករណីពិសេសដូចជា ស្ត្រីកាត់ស្បូន រឺ ប្រើថ្នាំ ពន្យាកំណើត ។ ករណីធម្មតាគេអាចសាកល្បងប្រើ អ័រមូន Progestatif រយៈពេល ១០ ថ្ងៃ បើគ្មានការហូរឈាមទេ ក្រោយឈប់ប្រើ នោះមានន័...