#អស់រដូវ #Ménopause
Ménopause មកពីពាក្យក្រិច [meno=mois= ខែ]-[pausis=pause=ឈប់] មានន័យថា ឈប់មានរដូវ ។
អស់រដូវតាមធម្មជាតិ (ménopause naturelle) ជាលក្ខណៈធម្មតារបស់ស្ដ្រី មិនមែនជា ជំងឺទេ គេថាវាជាជំងឺកាលណា កើតមានមុនអាយុ ៣៥ ឆ្នាំ ដែលគេអោយឈ្មោះថា អូវែខ្សោយមុនកំណត់ (insuffisance ovaienne prématuré) ។
អស់រដូវ អាយុជាមធ្យមគឺ ៥០ ឆ្នាំ តែអាចប្រែប្រួលទៅតាមស្រ្តីម្នាក់ៗ , ពូជសាស្ត្រ , ស្រា , បារី , កង្វះអាហារ , ..... ។
អស់រដូវក៏អាចមកពីបញ្ហាវេជ្ជសាស្ត្រដែរដូចជា ការព្យាបាលដោយថ្នាំគីមី , ការវះកាត់អូវែ, កាំរស្មីX , ....៕

#និយមន័យ
អស់រដូវ គឺជាការបាត់រដូវ ក្រោយរាំងរដូវ រយៈពេល ១២ ខែ ឡើង រឺ បាត់រដូវយ៉ាងតិច ១២ ខែឡើង ដោយបានឆ្លងកាត់ ដំណាក់កាលជំវិញអស់រដូវ រឺ ជិតអស់រដូវ ។

#រោគវិនិច្ឆ័យ
រោគវិនិច្ឆ័យ ពឹងលើរោគសញ្ញា គឺ សញ្ញាជំវិញអស់រដូុវ នឹង បាត់រដូវមួយឆ្នាំ រួមនឹងអាយុស្ត្រី ។ ការពិនិត្យអ័រមូន វាមិនចាំ បាច់ទេ គេធ្វើក្នុងករណីពិសេសដូចជា ស្ត្រីកាត់ស្បូន រឺ ប្រើថ្នាំ ពន្យាកំណើត ។
ករណីធម្មតាគេអាចសាកល្បងប្រើ អ័រមូន Progestatif រយៈពេល ១០ ថ្ងៃ បើគ្មានការហូរឈាមទេ ក្រោយឈប់ប្រើ នោះមានន័យថា ស្ត្រីខ្វះអ័រមូន oestrogene ដែលអាចបញ្ចាក់ លើស្ត្រីអស់ រដូវកាន់តែច្បាស់ ។

#រោគសញ្ញាខ្លះ:
-មានអារម្មណ៍ថាក្ដៅទ្រូង មុខ ពេលខ្លះញាក់ រួមនឹង បេះដូង ដើរញាប់ , ស្ថានភាពបែបនេះអាចមានរយៈពេល ៣០ វិនាទី ទៅ ២ នាទី កើតមានច្រើនដងក្នុងមួយថ្ងៃ ភាគច្រើនកើតពេលយប់ ហើយវាជំរុញអោយកើតដោយ ការប្រែប្រួលផ្លូវចិត្ត , ក្រោយញាំអាហារ នឹង ការផ្លាស់ប្ដូរសីតុណ្ហភាព ។
-ប្រែប្រួលផ្លូវចិត្ត: ឆាប់ខឹង , ធុញថប់ , ពិបាកដេក ដេកមិនលក់ , ...។
-ឡើងទំងន់
-ឈឺសន្លាក់ រឺ សាច់ដុំ , ឈឺដោះ
-ស្ងួតទ្វារមាស , ស្បែកខ្វះសំណើម នឹងជ្រូញ្ , ពិបាកនោម,........។

#ហេតុអ្វីបានជាអស់រដូវ
ស្ត្រីអស់រដូវមកពី អូវែចាស់ មិនអាចបំពេញមុខងារបានល្អ ដែលធ្វើអោយបាត់លំនឹង អ័រមូន រវាងខួរក្បាល នឹង អូវែ ដែលជាទូទៅ វាកើតឡើងបន្តិចម្ដងៗ នៅពេលស្ត្រីអាយុ ៣៨ ឆ្នាំ ដែលជាដំណាក់កាលគេហៅថា ជិតអស់រដូវ ហើយវាវិវដ្ដ បន្តិតម្ដងៗ ទៅជាអស់រដូវ គឺអូវែ ឈប់បញ្ចេញអ័រមូន oestrogene នឹង progesterone ជាពិសេសគឺអ័រមូន oestrogene ដែលធ្វើអោយមានរោគសញ្ញាដូចខាងលើ ។

#ការព្យាបាលខ្លះៗ
ការព្យាបាលគឺទប់ផលវិបាក ទប់រោគសញ្ញា ក្នុងរយៈពេលខ្លី ដោយប្រើអ័រមូន oestrogene នឹង progesterone ។
ក្នុងករណីស្ត្រីកាត់ស្បូន គេមិនប្រើ progesterone ទេ ព្រោះ progesterone ប្រើទប់ការហូរឈាមតាមទ្វារ ទប់ មហារីក អង់ដូម៉ែត ។

ការព្យាបាលគឺ ក្នុងរយៈពេលខ្លី បើបាត់រោគសញ្ញា គេឈប់ប្រើ គេប្រើរយៈយូ លើករណីស្ត្រីពុកឆ្អឹង កាប្រើអ័រមូនគឺមាន ផលពិបាក ដូននេះ ការប្រើ ត្រូវគិតពីផលចំណេញ នឹង ផលពិបាក តើមួយណាល្អជាង ទើបសម្រេចចិត្តប្រើរឺអត់ ។
ផលពិបាករបស់ថ្នាំអ័រមូន គឺដូចគ្នានឹង ថ្នាំអ័រមូន ពន្យាកំណើត ដែលខ្ញុំបាន ពន្យល់រួចហើយ ។

អត្ថបទដោយDr នួន ឆាង
ប្រែសម្រួលពីសៀវភៅ Endocrinologie
en gynécologie et obstétrique 2 Edition 2019

Comments
Post a Comment