Pneumothorax ជំងឺខ្យល់ក្នុងទ្រូង

ជំងឺខ្យល់ក្នុងទ្រូង(Pneumothorax)!
ខ្យល់ក្នុងទ្រូងគឺធ្វើឲ្យសួតរបស់យើងកំពិត ឬត្បៀត ។ ជំងឺនេះកើតឡើងនៅពេលដែលមានការលេចចេញខ្យល់នៅកន្លែងចន្លោះសួត និងជញ្ជាំងទ្រូង ។ ខ្យល់នេះវារុញច្រានសួតទៅម្ខាងជញ្ជាំងទ្រូង ដែលធ្វើឲ្យសួតកំពិត។ វាអាចកើតឡើងផងដែរនៅពេលដែលមានការមុត ឬបុកប៉ះទ្រូង ធ្វើឲ្យមានប្រហោងក្នុងទ្រូង ឬក៏អាចកើតឡើងនៅពេលដែលមានជំងឺរលាកសួតរ៉ាំរ៉ៃមួយចំនួន ។

ក) រោគសញ្ញា
- ឈឺទ្រូងខ្លាំងភ្លាមៗ
- ពិបាកដកដង្ហើម
- ដង្ហក់ ។
ខ) មូលហេតុ៖
- របួសទ្រូងដោយការបុក និងប៉ះទង្គិចចាក់ចូល
- ជំងឺសួតរ៉ាំរ៉ៃ
- បែកធ្លាយថង់ខ្យល់នៅក្នុងសួត
- ការដកដង្ហើមតាមម៉ាស៊ីន (Mechanical Ventilation) ។
គ) កត្តាដែលនាំឲ្យកើតមាន៖
- ភេទប្រុសច្រើនជាងស្ដ្រី
- ជក់បារី
- អាយុចន្លោះពី ២០ - ៤០ឆ្នាំ, អ្នកខ្ពស់ហើយស្គម
- តំណពូជ
- ជំងឺសួត
- អ្នកជំងឺដែលដកដង្ហើមតាមម៉ាស៊ីន
- ធ្លាប់មានជំងឺនេះពីមុនមក ។
ឃ) រោគវិនិច្ឆ័យ៖
- ថតទ្រូងដោយកាំរស្មី
- ពេលខ្លះអាចធ្វើស្គែនន័រ (Scanner) ទ្រូង ។
ង) ការព្យាបាល ៖
- អ្នកដែលកើតជំងឺនេះលើសួតតែម្ខាងរយៈពេលពី ១ ទៅ ២ឆ្នាំទៀត អាចនឹងកើតឡើងម្ខាងទៀត ។ ខ្យល់វាអាចចេញរហូតកាលណាកន្លែងដែលសួតធ្លាយពុំបានព្យាបាល ។ ដូច្នេះការព្យាបាលដោយការវះកាត់អាចត្រូវធ្វើ ។
- គោលបំណង : គឺដើម្បីកុំឲ្យសួតរីកដូចធម្មតាវិញបាន និងកុំឲ្យវាកើតឡើងម្តងទៀត ។
- ដើម្បីឲ្យការព្យាបាលសម្រេចទិសដៅបានវាអាស្រ័យលើទំហំនៃការត្បៀតរបស់សួតៈ
១. ប្រសិនបើការត្បៀតសួតដោយសារខ្យល់តិចតួច យើងធ្វើការតាមដានសិន ។
២. ចោះទ្រូងបង្ហូរខ្យល់ចេញក្រៅ (ខ្យល់ច្រើន) ។
៣. ការវះកាត់ (ករណីការព្យាបាលដោយចោះពុំបានធូរស្បើយ) ។

Comments

Popular posts from this blog

 Amylase Test

តើ triglycerides គឺជាអ្វី?

Cholesterol