បញ្ហាក្លិនមាត់! Oral Halitosis!
បញ្ហាក្លិនមាត់!
Oral Halitosis!
Oral Halitosis!
បញ្ហាធុំក្លិនមាត់ជារឿងមួយដែលបានជួបប្រទះជាប្រចាំក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ហើយត្រូវបានចាត់ទុកមានសារៈសំខាន់ក្នុងការប្រាស្រ័យទាក់ទង និងជាគុណតម្លៃនៃភាពស្អាតរបស់មនុស្ស។ ៨៥% នៃបញ្ហានេះ មានប្រភពមកពីក្នុងមាត់ និងមានកត្តាផ្សេងៗផងដែរ។
១) មូលហេតុពីក្នុងមាត់
ក) ការធ្វើអនាម័យមាត់ធ្មេញមិនបានល្អ
ខ) កត្តាធ្មេញ
- មានធ្មេញពុកខូច ធ្មេញពុកប្រហោង ធ្មេញសល់ឫស
- ធ្មេញថ្គាមទាល់ ដែលពិបាកសំអាត និងងាយជាប់ចំណី
- ធ្មេញមានបំណៈប៉ះរយៈពេលយូរឆ្នាំ
- ធ្មេញដាក់ ឬស្រោបធ្មេញ ជ្រាបទឹក
- ធ្មេញដាក់ប្រភេទជ័រ
- ធ្មេញបង្ករោគកខ្ទុះ

គ) កត្តាអញ្ចាញ
- មានកំណកកំបោរតាមជើងធ្មេញ
- មានការរលាកអញ្ចាញ ហូរខ្ទុះ
- មានជំងឺអញ្ចាញផ្សេងៗ
- មានកំណកកំបោរតាមជើងធ្មេញ
- មានការរលាកអញ្ចាញ ហូរខ្ទុះ
- មានជំងឺអញ្ចាញផ្សេងៗ
ឃ)កត្តាធ្មេញដាក់
- ការដាក់ធ្មេញមិនត្រឹមត្រូវតាមបច្ចេកទេស
- មានដក់ចំណីក្រោមធ្មេញដាក់ជាប់
- ការប្រើសម្ភារៈធ្វើធ្មេញមិនល្អ
- ការប្រើរយៈពេលយូរ នាំឲ្យមានជ្រាបទឹក
- ការដាក់ធ្មេញមិនត្រឹមត្រូវតាមបច្ចេកទេស
- មានដក់ចំណីក្រោមធ្មេញដាក់ជាប់
- ការប្រើសម្ភារៈធ្វើធ្មេញមិនល្អ
- ការប្រើរយៈពេលយូរ នាំឲ្យមានជ្រាបទឹក
ង) កត្តាអណ្ដាត
- មានផ្សិតលើអណ្ដាត
- មានមេរោគតោងលើអណ្តាត
- មានផ្សិតលើអណ្ដាត
- មានមេរោគតោងលើអណ្តាត
ច) កត្តាផ្សេងៗក្នុងមាត់
- អ្នកជំងឺស្ងួតមាត់
- មានរលាក ឬដំបៅផ្សេងៗក្នុងមាត់
- ការពាក់ឧបករណ៍ផ្សេងៗក្នុងមាត់ដូចជា ឧបករណ៍ពត់តម្រង់ធ្មេញ ឧបករណ៍គេងស្រមុក
- អ្នកជំងឺស្ងួតមាត់
- មានរលាក ឬដំបៅផ្សេងៗក្នុងមាត់
- ការពាក់ឧបករណ៍ផ្សេងៗក្នុងមាត់ដូចជា ឧបករណ៍ពត់តម្រង់ធ្មេញ ឧបករណ៍គេងស្រមុក
២) កត្តាជំងឺផ្សេងៗក្រៅពីប្រអប់មាត់
ក) តំបន់ច្រមុះ និងបំពង់ក៖ មានការរលាកច្រមុះ (Sinusitis) និងការរលាកបំពង់ក
ខ) ប្រព័ន្ធដង្ហើម៖ ការរលាកទងសួត មានដុំសាច់ក្នុងសួត
គ) ប្រព័ន្ធរំលាយអាហារក្រពះពោះវៀន៖ មានការភើមកជូរ និងមានការច្រាលទឹកអាស៊ីត (GERD)
ឃ) ប្រព័ន្ធមេតាប៉ូលីសដូចជា
- ជំងឺតម្រងនោមមិនដំណើរការ (Renal Failure)
- ជំងឺទឹកនោមផ្អែម Diabetic Ketosis (ក្លិនពី Ketones)
- ជំងឺថ្លើមដំណាក់កាលខូច Hepatic Failure (Dimetyl Sulfide)
ង) ជំងឺប្រព័ន្ធប្រសាទវិកលវិទ្យា (Psychogenesis Factor)
អ្នកជំងឺមានអារម្មណ៍ដិតដាមជាប់ក្លិន (Halitophobia)

៣) ការបង្កជាក្លិនមាត់ ដែលចាត់ទុកជាធម្មតា
- ពេលព្រឹកភ្ញាក់ពីដំណេក៖ អាចមកពីមានសល់ចំណីពេលហូបពីយប់ និងការហូរយ៉កនៃទឹកមាត់
- បរិភោគអាហារដែលមានជាប់ក្លិន៖ ការហូបខ្ទឹម ផ្លែធូរេន............
- ការជក់បារី ការពិសារស្រា
- កាហេវ ឃ្លានខ្លាំង
- ការប្រើថ្នាំពេទ្យដូចជា Amphetamine, Chloral Hydrate ............។

៤) ប្រភពបង្កក្លិនមាត់ពីពពួកបាក់តេរី
ភាគច្រើនបំផុតនៃពពួកបាក់តេរី Anaerobie ដែលចូលរួមក្នុងការបង្កជាក្លិនមាត់គឺ៖
- Porphyromonas gingivalis
- Prevotella intermedia
- Fusobacterium nucleatum
- Bacteroides Forsythus
- Trepanema denticolos
ភាគច្រើនបំផុតនៃពពួកបាក់តេរី Anaerobie ដែលចូលរួមក្នុងការបង្កជាក្លិនមាត់គឺ៖
- Porphyromonas gingivalis
- Prevotella intermedia
- Fusobacterium nucleatum
- Bacteroides Forsythus
- Trepanema denticolos
៥) វិធីសាស្រ្ត ១០ ចំណុចដើម្បីគ្រប់គ្រងក្លិនមាត់
ក) ព្យាបាលមូលហេតុពិតប្រាកដ (ការធ្វើរោគវិនិច្ឆ័យពីទន្តបណ្ឌិត)
ខ) ជៀសវាងម្ហូបចំណីដែលមានក្លិនខ្លាំងដូចជា ខ្ទឹមស ខ្ទឹមបារាំង.......
គ) ជៀសវាងទម្លាប់ការជក់បារី និងការផឹកស្រា
ឃ) ញ៉ាំអាហារឲ្យទៀងពេល
ង) ដុសសម្អាតធ្មេញក្រោយបរិភោគរួច
ច) ធ្វើការថែទាំនូវសុខភាពមាត់ធ្មេញឲ្យបានល្អជាប្រចាំ
ឆ) ដុសសម្អាតធ្មេញនឹងអណ្ដាតមុនពេលចូលគេង
ជ) រក្សាសំណើមក្នុងមាត់ ញ៉ាំទឹកឱ្យបានគ្រប់គ្រាន់
ឈ) ប្រសិនបើមានធ្មេញដោះដាក់ សូមដោះចេញនៅពេលយប់ និងត្រាំក្នុងទឹកខ្ពុលមាត់ Chlorhexidine
ញ) ណាត់ជួបទន្តបណ្ឌិត ២ដងក្នុង១ឆ្នាំ ដើម្បីពិនិត្យ និងសម្អាតធ្មេញលោកអ្នក។

Comments
Post a Comment