Flu Vaccine

#វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយធំ (Flu Vaccine)ស្រ្តីមានផ្ទៃពោះក៏អាចចាក់បាន មិនមានប៉ះពាល់ដល់ទារកក្នុងផ្នៃម្តាយឡើយ.

អាចការពារពីការឆ្លងជំងឺផ្តាសាយធំបានដែលវីរុសផ្តាសាយធំ
អាចបង្ករអោយមានផលវិបាកធ្ងន់ធ្ងររហូតបណ្តាលអោយអ្នក
ជំងឺត្រូវសំរាកក្នុងមន្ទីរពេទ្យដើម្បីព្យាបាល។
📌ប្រសិទ្ធភាពនៃកាការពារការពារបាន ១ឆ្នាំ ( ១ឆ្នាំចាក់ម្តង )
📌កំរិតប្រើរ
~ កុមារអាយុចាប់ពី ៦ ខែ ដល់ ៣៥ ខែ គឺចាក់ ០.២៥ml ( ចាក់ ២ដង ១ខែម្តង ចំពោះកុមារអាយុក្រោម ៩ឆ្នាំមិនដែលចាក់ពីមុនមក និង ចាក់តែ ១ដងចំពោះកុមារដែលធ្លាប់ចាក់ពីមុនមក ) ។
~កុមារអាយុចាប់ពី ៣៦ ខែឡើងទៅ និង មនុស្សពេញវយ័ គឺចាក់ ០.៥ml តែ ១ដង ។
📌ពេលដែលត្រូវចាក់
~នៅមុនរដូវភ្លៀងធ្លាក់អោយបានឆាប់ទើបល្អ ជាពិសេសនៅប្រទេសកម្ពុជាយើង រដូវភ្លៀងធ្លាក់វាជារដូវដែលមេរោគផ្តាសាយធំរីកសាយភាយ និង ឆ្លងខ្ពស់បំផុត ។
📌អ្នកណាខ្លះអាចចាក់វ៉ាក់សាំងនេះបាន
វ៉ាក់សាំងបង្ការជំងឺនេះ អាចចាក់បាន ចំពោះកុមារអាយុ ចាប់ពី ៦ខែឡើងទៅ និង មនុស្សធំ ជាពិសេសអ្នកដែលមានជំងឺរ៉ាំុរ៉ៃប្រចាំកាយ ដូចជា ជំងឺទឹកនោមផ្អែម លើសឈាម ជំងឺបេះដូង ជំងឺហឺត ជំងឺសួត , ជំងឺខ្សោយតំរងនោម , ជំងឺរលាកថ្លើមបេ និង សេ រ៉ាំរ៉ៃ និង មនុស្សមានអាយុចាស់ៗ ។

Comments

Popular posts from this blog

 Amylase Test

តើ triglycerides គឺជាអ្វី?

Alpha Fetoprotein (AFP) Tumor Marker Test