Delivrance dirigee ou assistee

ការទម្លាក់សុកដោយថ្នាំ( Delivrance dirigee ou assistee)
-និយមន័យ :គ្រប់ការទម្លាក់សុក ដោយធ្វើអោយរបើកសុក នឹង កាត់បន្ថយរយៈពេលទម្លាក់សុក មកនៅរយៈពេលខ្លី កាត់បន្ថយការហូរឈាម ដោយប្រើថ្នាំ Ocytocine ។

-គោលបំណង : អោយស្បូនកន្ត្រាក់ឆាប់រហ័ស ក្រោយកូនចេញ ក្នុងគោលបំណងទប់ការហូរឈាម របស៉ស្ត្រីក្រោយសម្រាល នឹង កាត់បន្ថយពេលអោយនៅខ្លី ។
នៅពេលបច្ចុប្បន្ន ការទម្លាក់សុកដោយប្រើថ្នាំ Ocytocine ត្រូវបានអោយប្រើ គ្រប់ស្ត្រីដែលសម្រាលតាមធម្មជាតិ ។
-របៀបប្រើ Ocytocine: ចាក់ Ocytocine ៥ ទៅ ១០ UI តាមសរសៃរវ៉ែន នៅពេលកូនចេញផុតស្មា ។ ការចាក់សាច់ដុំ សកម្មភាពថ្នាំ យឺតជាង ចាក់តាមសរសៃរវ៉ែន ។
-នៅស្រុកយើង គេអោយចាក់សាច់ដុំ ក្រោយកូនចេញផុត មូលហេតុ ការចាក់សាច៉ដំុសកម្មភាពថ្នាំយឺតជាង ចាក់តាមសរសៃរវ៉ែន ប្រហែល ៣ ទៅ ៥ នាទី វាយឺតជាងតាមវ៉ែនមែនតែ អាចទម្លាក់សុកបានរហ័ស នឹង ទប់ការហូរឈាមបានល្អ ធៀបនឹងការទម្លាក់សុកតាមធម្មជាតិ ម្យ៉ាងទៀត ស្រុកយើងក្រ ស្ត្រីឈឺពោះសម្រាល នៅពេទ្យរដ្ធ មិនត្រូវបានអោយដាក់សេរ៉ូមគ្រប៉គ្នានោះទេ គេអោយដាក់តែស្ត្រីដែលមានកត្តាហានិភ័យ ដូចជា កូនច្រើនដង អាយុច្រើន កំពស់ស្បូនធំ..... ដែលនេះធ្វើអោយ យើងមិនអាច ចាក់តាមវ៉ែនបានទេ ។

Comments

Popular posts from this blog

 Amylase Test

តើ triglycerides គឺជាអ្វី?

Cholesterol