Coconut ទឹកដូងល្អបំផុត អំឡុងពពោះ ម្ដាយគ្រប់រូបគួរស្វែងយល់
ទឹកដូងល្អបំផុត អំឡុងពពោះ ម្ដាយគ្រប់រូបគួរស្វែងយល់
អ្វីដែលស្ត្រីមានផ្ទៃពោះត្រូវធ្វើ និងបារម្ភបំផុត គឺរក្សាសុខភាព ថែទាំគភ៌ឲ្យសុខភាពល្អ ជាពិសេសរឿងញ៉ាំ។ ទឹកដូង ជាជម្រើសល្អមួយដែលមានប្រយោជន៍ខ្លាំងមែនទែនសម្រាប់អ្នកម្ដាយកំពុងពពោះដំណាក់កាលនេះ។ ទឹកដូងមានអីខ្លះ? ល្អប៉ុណ្ណា?
១– បញ្ចុះទឹកនោមបានយ៉ាងល្អ
ក្នុងទឹកដូងសម្បូររ៉ែប៉ូតាស្យូម ម៉ាញេស្យូម កាល់ស្យូម និងផូស្វរ។ នាទីសំខាន់របស់សមាសធាតុសំខាន់ៗទាំងនេះ គឺច្រោះទឹកនោម។ តួនាទីផ្សេងទៀត គឺជួយរក្សាស្ថិរភាពជាតិអាស៊ីដអ៊ុយរិច ក្នុងឈាម កាត់បន្ថយការកើតគ្រួសក្នុងតម្រងនោម និងបង្ការរោគក្នុងបង្ហួរនោម។
២– សារធាតុរ៉ែសំខាន់ៗ
អាការៈចាញ់កូនមួយចំនួន ដូចជា ក្អួតចង្អោរ រាក អាចបង្កឲ្យបាត់បង់ជាតិទឹក និងរ៉ែសំខាន់ៗក្នុងខ្លួន។ ទឹកដូងនៅក្នុងខ្លួនយើង សម្បូររ៉ែមានប្រយោជន៍ដែលអាចជួយទ្រទ្រង់រាងកាយ ជួយរក្សាលំនឹង pH ក្នុងឈាម និងពង្រឹងចលនាសាច់ដុំ និងសម្រួលពេលយើងមានអាការៈគ្រុនក្ដៅដែរ។
៣– ជួយរឿងឈឺក្រពះ ឬទល់លាមក
ក្រហាយចុងដង្ហើម ឬទល់លាមក អាចកើតញឹកញាប់ពេលមានផ្ទៃពោះ ដោយសារតែបម្រែបម្រួលអ័រម៉ូន។ ទឹកដូងអាចបន្សាបជាតិអាស៊ីដក្នុងក្រពះ និងសម្រួលដល់ប្រព័ន្ធរំលាយអាហារបានយ៉ាងស័ក្ដិសិទ្ធិ។
៤– ប្រឆាំងការរាក
មេរោគមួយចំនួនមិនអាចកើតមានទេ ជាពិសេសរឿងរាករូស ព្រោះទឹកដូងសម្បូររ៉ែ វីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្មល្អៗ។
៥– ជួយបេះដូង និងរក្សាលំនឹងស្ករ
សារធាតុរ៉ែ ពិសេសជាតិអាស៊ីដឡូរិច ដែលមានក្នុងទឹកដូង ជួយសម្រួលដល់ចលនាឈាមរត់ ហើយជួយរក្សាស្ថិរភាពជាតិស្ករ និងខ្លាញ់ល្អក្នុងខ្លួន។ អ្វីដែលគួរធ្វើ គួរផឹកដូងជាប្រចាំក្នុងត្រីមាសទី៣ ព្រោះវាអាចរក្សាសម្ពាធឈាមបានល្អពេលសម្រាល។ ចំណុចពិសេសមួយទៀត ក៏ជួយកុំឲ្យងាយកើតទឹកនោមផ្អែមពេលមានផ្ទៃពោះដែរ។
៦– ផ្ដល់ថាមពល និងរក្សាគីឡូបានល្អ
ទឹកដូងជាប្រភពថាមពលដែលមានកាឡូរីតិច ជួយកុំឲ្យធាត់ និងមានអត្ថប្រយោជន៍ជាច្រើន ដោយសារវាផ្ដល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ដើម្បីប្រឆាំងបញ្ហាខ្វះជាតិទឹក ក្នុងខ្លួន និងធ្វើឲ្យស្បែកភ្លឺថ្លា។ ស្ត្រីដែលផឹកទឹកដូង មិនសូវមានសង្វារ ក្រោយសម្រាលទេ។
៧– ជួយការលូតលាស់ទារក និងលំនឹងទឹកភ្លោះបានល្អ
មិនត្រឹមតែជួយម្ដាយប៉ុណ្ណោះទេ ទារកក៏ទទួលសារធាតុចិញ្ចឹមទាំងនេះដូចគ្នា។ ញ៉ាំដូងច្រើន អាចជួយដល់ការលូតលាស់កូនក្នុងពោះ និងរក្សាលំនឹងផលិតទឹកភ្លោះក្នុងកម្រិតល្អសម្រាប់ទារកក្នុងផ្ទៃ។
ដោយ Dr.Yanneth Daniel
ត្រួតពិនិត្យដោយ Dr.ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ Dr.ចាន់ ស៊ីណេត

Comments
Post a Comment