Posts

Showing posts from October, 2022

ការលើសជាតិអាស៊ីត

Image
  អាស៊ីតអ៊ុករិក ជាកាកសំណល់មេតាបូលិក ដែលបណ្ដាលពីការផលិតពីសរីរាង្គ និងបរិភោគអាហារសំបូរជាតិ ពុយរីន ច្រើនហួស រឺ អសមត្ថភាពក្នុងការបញ្ចេញសារធាតុនេះពីក្នុងខ្លួន។ កំរិតជាតិអាស៊ីតអ៊ុយរិកខ្ពស់នៅក្នុងឈាម ជាវិបត្តិមេតាបូលិក ដែលមានផលប៉ះពាល់ខ្លាំងទៅលើ សន្លាក់ តំរងនោម។   ក) អាហារដែលសំបូរដោយសារធាតុ ពុយរីន មានដូចជា៖ – ប្រភេទសាច់ៈ គ្រឿងក្នុងសត្វ (ថ្លើម, កោះ, ខួរ…) គ្រឿងសមុទ្រ – ភេសជ្ជៈផ្អែម និងគ្រឿងស្រវឹង – ប្រភេទបន្លែផ្លែឈើៈ • ផ្សិត • ស្ពៃក្ដោប • ខាត់ណា • ផ្កាខាត់ណា • ទំពាំងបារាំង និងសណ្ដែកខៀវ…។ ខ) អាហារដែលមិនសូវសំបូរជាតិ ពុយរីន មានដូចជាៈ – នំបុ័ង – ផ្លែឈើ – ទឹកដោះគោ – ស៊ុត – តែ កាហ្វេជាដើមល។ គ) រោគសញ្ញាទាំងនោះរួមមាន៖ – ការឈឺសន្លាក់ ភាគច្រើនឈឺតែម្ខាង (ម្រាមមេជើង, កជើង, ជង្គង់, កដៃ, កែងដៃ…)ជាពិសេសម្រាមមេជើង។ – ការហើមនៅសន្លាក់ដែលឈឺ ពិសេសពេលយប់ – ក្ដៅខ្លួន – ឈឺសន្លាក់ខ្លាំងក្រោយពីពិសា ស្រា ស្រាបៀរ គ្រឿងសមុទ្រ សាច់ក្រហម គ្រឿងក្នុងសាច់សត្វ។ – ឡើងដុំពកក្រោមស្បែក (ដុំកំណកជាតិអាស៊ីត) ឃ) មូលហេតុ និងកត្តារួមផ្សំ៖ – ជំងឺឡើងជាតិអាស៊ីតនៅក្នុងឈាម ច្រើនកើតលើមនុស្សប្រុសវ័យលើសពី ៥០ ឆ្នាំ – លើសពី ៩៥% នៃជំងឺមិនម...