Posts

Showing posts from July, 2020

តើហេតុអ្វី បានជាអ្នកពុលឡាន?

Image
តើហេតុអ្វី បានជាអ្នកពុលឡាន? ជម្ងឺពុលឡានគឺជាលក្ខខណ្ឌមួយដែលមានការខ្វែងគំនិតគ្នារវាងចលនាដែលមើលឃើញដោយភ្នែកនិងអារម្មណ៍ចលនានៃប្រព័ន្ធ។ នៅពេលដែលយើងចូលទៅដល់ក្នុងឡាន យើងជិះឡាន អ្នកដំណើរ​ មាន​អារម្មណ៍​មិន​ស្រួល​ ឈឺក្បាលវិលមុខ បែកញើសស្រស្រាក់ រកកល់ចង់ក្អួតភ្លៀម ដូចបរិភោគ​អ្វីខុសអញ្ចឹង។ អ្នកខ្លះគ្រាន់តែចូលទៅដល់ក្នុងឡាន ចេះដំណើរមិន​ទា​ន់ទាំង​បាន​១០០ម៉ែតផង ក៏តាំង​ពុលច្រងាត់ច្រងិលទៅហើយ។ ការពិតអាការៈនេះ​ស្តែងឡើង ដោយហេតុថា ព័ត៌មាន​ដែល​ខួ​ក្បាល​បាន​ទទួល​ ព័ត៌​មាន​ដែល​ភ្នែក​មើល​ឃើញ ត្រជាក់ស្តាប ់ឮ និងរាងកាយដែលសាច់ដុំ​ប៉ះ​ពាល់​មានសភាព​មិនច្បាស់លាស់​ច្របួក​ច្របល់​ប្រឆាំង​គ្នា និយាយ​ជារួមគឺខ្លួនប្រាណយើងបាត់​លំ​នឹង​ បង្កទៅជាការភ័យព្រួយគិតច្រើន ទោះ​បី​ជាការ​គិត​នោះ​​ធ្វើឡើយ​ដោយ​មិន​បាន​ប្រឹង​ មិនបានដឹងខ្លួនក៏ដោយ ក៏​អាការៈ​ពល​ឡាន​នេះ​ បាន​ស្តែង​ចេញ​ឡើង​មក​ដែរ​។ ខ្លិនផ្សេងៗ កំដៅ សម្លេងម៉ាស៊ីនឡាន ក៏ជាកត្តា​បន្ទាប់​បន្សំ​នាំ​ឲ្យ​ពុល​​ឡាន​ដែរ​ ដូច្នេះបានជាអ្នកវិទ្យាសាស្ត្រ និងគ្រូពេទ្យមួយចំនួន គិតថា ការពុលឡាន មិន​មែន​ជា ជម្ងឺនោះទេ។ ជនគ្រប់រូប អាចមានអាការៈពុលឡានទាំងអស់ មិនថាក្មេងចាស់ប្រុសស្រី ដែល​ធ្លាប់​ជិះ​...

Nautamine

Image
សូមណែនាំឱសថដែលជាផលិតផលរបស់ប្រទេសបារាំងមានឈ្មោះថា Nautamine បំបាត់អាការៈពុលពេលធ្វើដំណើរ (ចង្អោរក្អួត វិលមុខ និងមានអារម្មណ៍មិនសូវស្រណុកក្នុងខ្លួន) Brand name: Nautamine Chemical substance: Diphenhydramine គុណសម្បត្តិ បំបាត់អាការៈពុលពេលធ្វើដំណើរ (ចង្អោរក្អួត វិលមុខ និងមានអារម្មណ៍មិនសូវស្រណុកក្នុងខ្លួន) របៀបប្រើ ៦ ដល់ ១២ ឆ្នាំ: ម្តង កន្លះគ្រាប់ មុនធ្វើដំណើរ ១៥ នាទី ១៣ឆ្នាំឡើងទៅ: ម្តង ១គ្រាប់ មុនធ្វើដំណើរ ១៥នាទី ក្នុងករណីការធ្វើដំណើរប្រើរយះពេលយូរ ===>តម្រូវអោយលេបមុនធ្វើដំណើរ ១៥នាទី ហើយបន្តលេបទៀតបន្ទាប់ពី ៦ម៉ោងក្រោយ។ ប្រុងប្រយ័ត្ន ស្រ្តីមានផ្ទៃពោះ ត្រីមាសទី១ និងទី២ អាចប្រើបាន ស្រ្តីមានផ្ទៃពោះ ត្រីមាសទី៣ ត្រូវមានការប្រុងប្រយ័ត្នព្រោះអាចធ្វើអោយមានការប៉ះពាល់ដល់ការរីកលូតលាស់របស់ទារក ហាមប្រើ ស្រ្តីបំបៅដោះកូន ហាមលេបឱសថនេះជាមួយស្រា ឬអាកុល 🚫 មុននិងប្រើប្រាស់ថ្នាំសូមពិគ្រោះជាមួយអ្នកជំនាញខាងឱសថជាមុនសិន ព្រោះការប្រើប្រាស់ថ្នាំខុសអាចអោយគ្រោះថ្នាក់ 🚫